សមត្ថកិច្ច​ខេត្តតាកែវ ឃាត់ខ្លួន​មេខ្យល់​បីនាក់ ដែល​ជួញដូរ​មនុស្ស ទៅ​ប្រទេស​ចិន​

តាកែវ: ស្ត្រី​បីនាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នៃ​ការ​រិ​យា​ល័យ​ជួញដូ​មនុស្ស​និង​ការពារ​អ​និតិ​ជន​សហការ​ជាមួយ​នាយកដ្ឋាន​ជួញដូ​មនុស្ស​របស់​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ហើយ​ត្រូវបាន​ប​ញ្ចូ​ន​បន្ត​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​យោងតាម​លោក​សុខ ប៊ុនថន នាយ​ការ​រិ​យា​ល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​ខេត្តតាកែវ​បាន​ថ្លែង​ឲ្យ​ដឹងថា ស្ត្រីជន​សង្ស័យ ទាំង​៣​នាក់ ទី​១. ឈ្មោះ សោម អូន ភេទ​ស្រី អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មាស ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង ចំណែក​ពីរ​នាក់​ទៀត​ជា​ម្ដាយ​និង​កូន មាន​ទីលំនៅ​ក្នុង​ឃុំ​កុមា​រាជា ស្រុក​បាទី​ខេត្តតាកែវ​។

​ការឈាន​ទៅដល់​ការឃាត់ខ្លួន​ស្ត្រី​មេខ្យល់​បីនាក់ ខាងលើ​គឺ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ មនុស្ស​ក្រសួងមហាផ្ទៃ ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​សើ​ប​អង្កេត​រកឃើញ​មេខ្យល់​ទាំងបី​នាក់​ក៏បាន​រាយការណ៍ ទៅ​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តតាកែវ​ព្រះរាជអាជ្ញា​ក៏​ចេញ​ដីការ​កោះ​អោយចូល​ខ្លួន​មក​សាកសួរ ហើយក៏​ឈានដល់​ការឃាត់ខ្លួន​តែម្ដង​។

​បើតាម​លោកនាយ​ការ​រិ​យា​ល័យ​ប្រឆាំង​ការជួញដូ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តតាកែវ ឆ្លងតាម​ការសាកសួរ​ចំលើយ​ស្ត្រី​បីនាក់​ខាងលើ​ពួកគេ​បាន​សារភាពថា​ពិតជា​បានធ្វើ​សកម្មភាព​ជ្រើសរើស​នារី​ខ្មែរ​ចំនួន​៩​នាក់​ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ចិន​និង​រៀបការ​ជាមួយ​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន ដោយ​ពួកខ្លួន​ប​ញ្ចូ​ន​អោយឈ្មោះ សំបូ នៅ​រាជធានី​ភ្នំពេញ​ជា​អ្នករត់​ឯកសារ​បន្តទៅ​ប្រទេស​ចិន ហើយ​ពួកខ្លួន​ត្រូវបាន​គេ​ផ្ដល់ប្រាក់​អោយ​ម្នាក់ៗ​ចំនួន​៥០​ដុល្លា ដោយ​ជនរងគ្រោះ​ត្រូវបាន​គេ​លក់​បន្ត​អោយ​បុរស​ចិន​ក្នុង​ម្នាក់ៗ​បាន​ប្រាក់​ចំនួន​៧៨០០​យន់​៕​