Town មាន​អ្វី​ថ្មី​សម្រាប់​ចូល​​ឆ្នាំ​ថ្មី​នេះ?

ឆ្នាំ​នេះ​ផលិតកម្ម​ថោន​បាន​ចាប់​ផ្ដើម​ថត​ MV ប្រមាណ​ជា​ ៤០ បទ​​​ហើយ​សម្រាប់ Original Songs មាន​ប្រហែល​ជា ៧០-៨០% ដើម្បី​​ត្រៀម​ស្វាគមន៍​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ ហើយ​សង្ឃឹម​បទ​មួយ​ចំនួន​នឹង​ផ្ទុះ​ខ្លាំង ជាពិសេស​បទ “Style ខ្ញុំ”។

Town មាន​អ្វី​ថ្មី​សម្រាប់​ចូល​​ឆ្នាំ​ថ្មី​នេះ?

Town មាន​អ្វី​ថ្មី​សម្រាប់​ចូល​​ឆ្នាំ​ថ្មី​នេះ?

កាល​ពី​ម្សិលមិញ​តារា​ល្បីៗ បាន​ចូលរួម​ថត​ MV ឲ្យ​ផលិត​កម្ម “Town” នៅ ខេត្ត​កំពង់​ស្ពឺ ដោយ​តារា​ទាំង​នោះ ​រួមមាន លោក​ អេឡិច ច័ន្ទត្រា លោក រតនៈ វិសិទ្ធ កញ្ញា នី មុន្នីនាថ កញ្ញា ប៉ុប ពី លោក អ៊ុន សុធា កញ្ញា អាលីហ្សា និង​ លោក Rayno Coco ជា​ដើម។

លោក​ យឹម តាស្រង់ ដែល​ជា​អ្នក​និពន្ធ​នៅ​ផលិតកម្ម​ Town បាន​ថ្លែង​មក​កាន់​ Sabay ថា “កាល​ពី​ថ្ងៃ​ទី​១២​នោះ ​គឺ​ខាង​ក្រុម​ការងារ​​យើង​បាន​ចុះ​ទៅ​ថត​នៅ​​ខេត្ត​កំពង់ឆ្នាំង​ម្ដង​រួច​ហើយ​សម្រាប់ MV បទ​ខ្លះ ​ហើយ​ឆ្នាំ​ហ្នឹង​ខាង​ Town យើង​មាន​ប្រហែល​ជា​ ៤០​បទ ​​ឬ​អាច​ច្រើន​ជាង​ហ្នឹង​​ហើយ​ក្នុង​នោះ​ដែរ​យើង​ធ្វើ​ Original Songs រហូត​ទៅ​ដល់ ៧០ ទៅ​៨០% ​ឯ​ណោះ”។

លោក​បន្ត​ថា​ សម្រាប់​​ឆ្នាំ​នេះ​ស្នាដៃ​របស់​លោក ​គឺ​មាន​តែ​១៥​បទ​នោះ​ទេ​​ព្រោះ​លោក​​​រវល់​ជា​មួយ​ភារកិច្ច​​ច្រើន​ ​មាន​បទ​ជា​​​ច្រើន​ដែល​លោក​​គិត​ថា​និង​ផ្ទុះ​ខ្លាំង​​នៅ​ឆ្នាំ​នេះ​ដូច​ជា​បទ​ “Style ខ្ញុំ” របស់​នាយ គ្រឿន​ ជា​ដើម។

Town មាន​អ្វី​ថ្មី​សម្រាប់​ចូល​​ឆ្នាំ​ថ្មី​នេះ?

Town មាន​អ្វី​ថ្មី​សម្រាប់​ចូល​​ឆ្នាំ​ថ្មី​នេះ?

ចំណែក​ឯ​ អ្នក​និពន្ធ​វ័យ​ក្មេង​ប្រចាំ​ផលិត​កម្ម​ Town លោក​ សោម​ ដូរ៉េ វិញ​បន្ថែម​ថា “សម្រាប់​ឆ្នាំ​នេះ​គឺ​ខ្ញុំ​ធ្វើ​បាន​ជិត ​៣០​បទ​​តែ​ភាគ​ច្រើន ​គឺ​ខ្ញុំ​ធ្វើ​បទ​កន្ទ្រឹម សារ៉ាវ៉ាន់ ឡាំ​លាវ​ រាំ​វង់​ រាំ​ក្បាច់ ជា​ដើម ហើយ​​បើ​គិត​សម្រាប់​ស្នាដៃ​​ចម្រៀង​​របស់​ខ្ញុំ​ ៩៥% ជា​ Original songs ក្នុង​ឆ្នាំ​នេះ។ ហើយ​ខ្ញុំ​អត់​ទាន់​អាច​ទាយ​បាន​នោះ​ទេ​ថា​បទ​ណា​ផ្ទុះ​ឬ​មិន​ផ្ទុះ​ព្រោះ​ថា​គ្រប់​បទ​សុទ្ធ​សឹង​តែ​បទ​ដែល​ខ្ញុំ​ស្រលាញ់​ទាំង​អស់”។

តោះ…!!! សូម​មក​ទស្សនា​រូបភាព នៃ​តារា​ប្រុស-ស្រី ដែល​បាន​ចូលរួម​ថត MV នៅ​ខេត្ត​កំពង់​ស្ពឺ​ទាំង​អស់​គ្នា​ នៅ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ សាម៉ឺឌី