ស្មោះត្រង់​នឹង​អតិថិជន ប្រាក់​ចំណូល​នឹង​កើន​ឡើង

ស្មោះត្រង់​នឹង​អតិថិជន ប្រាក់​ចំណូល​នឹង​កើន​ឡើង

បើ​ទោះ​មិន​មាន​បទពិសោធន៍​ច្រើនលើ​មុខ​ជំនួញ ប៉ុន្តែ​យុវតី​​ រ៉ាប់ វ៉ាន់ថង បាន​ចែករំលែក​ទស្សនៈ​របស់​ខ្លួន​មួយ តាម​រយៈ គេហទំព័រ Sabay ថា​បើ “ស្មោះត្រង់​នឹង​អតិថិជន ​ប្រាក់​ចំណូល​នឹង​កើន​ឡើង”។

 
ស្មោះត្រង់​នឹង​អតិថិជន ប្រាក់​ចំណូល​នឹង​កើន​ឡើង

 

ចំពោះ​ទស្សនៈ​នេះម្ចាស់​អាជីវកម្ម​ខ្នាតតូច​ Laor Mart ចង់​បង្ហាញ​ថា កាលបើ​​អ្នកលក់​មាន​ចិត្ត​ស្មោះត្រង់​នឹង​អតិថិជន ​​អតិថិជន​ប្រាកដ​ជា​ស្មោះត្រង់​​​វិញ ​តាម​រយៈ​រូបភាព​ផ្សេងៗ​ដូចជា ការ​​ជឿ​ទុកចិត្ត ទំនាក់ទំនងមុខជំនួញ​ និង​គាំទ្រ​ប្រើ​​ប្រាស់​ផលិតផល​ជាដើម។

 

“ដូច​​យើង​លក់​របស់​​អ្វី​មួយ​អ៊ីចឹង ត្រូវ​ប្រាប់​គេ​​ត្រង់​ថា ផលិតផល​ហ្នឹង​ផលិត​នៅ​​ប្រទេស​ណា? គុណភាព​យ៉ាងម៉េច? យើង​ប្រាប់​តាម​អ្វី​ដែល​ជា​ការពិត។ ពេល​គេ​ដឹង​ថា​យើង​លក់​ផលិតផល​ល្អ មិន​​​កុហក​​គេ គេនឹង​​ប្រាប់​ត​ៗ​គ្នា ឬ​អាច​នាំ​អតិថិជនថ្មី​​មក​ឱ្យ​យើង​​ទៀត​ផង​”។

 

ការ​លើក​ឡើង​ខាងលើ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដោយ​យុវតី​បន្ថែម​​ថា ក្នុង​នាម​ជា​អ្នក​លក់ ត្រូវ​តែ​​គិត​​ពី​​សុខភាព​អ្នក​ប្រើ​ប្រាស់ជាចម្បង​ និង​ចេះ​យកចិត្ត​ទុកដាក់ តាម​ដាន​អតិថិជន តាមតែ​​អាច​ធ្វើបាន​។ ​

 

ថៅកែ​វ័យ​ក្មេងបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ “យើង​ត្រូវ​ Follow Up គាត់​ថា​តើគាត់​ ប្រើប្រាស់​ទៅ​វា​យ៉ាងម៉េច? មាន​ផល​ប៉ះពាល់​អ្វី​អត់? ចេះ​ស្ដាប់​ Feed Back របស់​​គាត់​។ កាល​ណា​យើង​យកចិត្ត​ទុកដាក់​នឹង​គាត់ គាត់​​​​មាន​ទំនុក​ចិត្ត​លើ​យើង ហើយ​គាត់​នឹង​ស្មោះត្រង់​ជាមួយ​​យើង។ ពេល​ខ្លះ​គាត់​អាច​មក​ទិញ​ដោយ​ការ​ពេញ​ចិត្ត ហើយ​​​មិន​គិត​ពី​តម្លៃ​អីវ៉ាន់នៅ​កន្លែង​យើង​”។

 

នារីមាន​​រាងតូចច្រឡឹង​ វ៉ាន់ថង បាន​ក្លាយ​ជា​ថៅកែ ល្អ ម៉ាត នៅ​ម្ដុំ​​ផ្លូវ​នៅ​ផ្លូវ​កោសដូង ក្នុង​ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន​​ម៉ាត​មួយ​នេះ​ កំពុង​មាន​ការ​គាំទ្រច្រើន​ពី​សំណាក់​អតិថិជន៕
 

 

ចុចអាន៖ “ការងារ​សង្គម” ជា​ទីផ្សារ​ដ៏សំខាន់​មួយ​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​មុខមាត់​ល្អ

ចុចអាន៖ ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

 

អត្ថបទ៖ អ៊ុំ សុភក្តិ