អូបាម៉ាប្រកាស បន្ថែមដាក់ទណ្ឌ កម្មទៅកាន់ កូរ៉េខាងជើង

BBC World៖ ប្រភពព័ត៍របស់ BBC បានឲ្យដឹងថា លោកប្រធានាធិបតី សហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានចុះហត្ថលេខា និងប្រកាសទណ្ឌកម្ម ថ្មីបន្ថែមទៀតទៅលើ កូរ៉េខាងជើងលើបញ្ហា កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយ នីសមួយនេះ។

នៅពេលដែលកូរ៉េខាង ជើងនៅតែបន្តការ បដិសេធការបញ្ឈប់ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនសេចក្តីព្រាង ច្បាប់មួយរបស់អាមេរិក បានបានធ្វើឡើងនៅ ដោយសមាជជាតិ។ ទណ្ឌកម្មដែលនឹងត្រូវ យកមកអនុវត្ត សម្រាប់ក្នុងគោលបំណង ធ្វើឲ្យមានផលប៉ះពាល់ ដល់ថវិកាជាតិរបស់កូរ៉េខាងជើង សម្រាប់កម្មវិធីអភិវឌ្ឍ កម្មវិធី នុយក្លេអ៊ែរ។

អាមេរិកនិងចិនសន្យា នឹងបន្តកិច្ចពិភាក្សាគ្នា ជុំវិញបញ្ហាបន្ថែមទណ្ឌកម្ម ផ្សេងទៀតទៅលើ កូរ៉េហើយនៅពេលដែល ចិនធ្លាប់បានលើកឡើង នូវចំនុចមួយចំនួន មកហើយដែលវា នឹងអាចប្រើប្រាស់ និងអាចធ្វើឲ្យសេដ្ឋកិច្ច ប្រទេសកូរ៉េខាងជើង មានបញ្ហាលំបាក។

ទូរទស្សន៍រដ្ឋមួយបាន ប្រកាសថា កូរ៉េខាងជើងបានបង្ហោះ បានយ៉ាងជោគជ័យ នូវផ្កាយរណបរបស់ខ្លួន ទៅកាន់តារាវិថី ហើយអ្នកវិភាគជាច្រើន បាននិយាយថា មេដឹកនាំកូរ៉េ គឹម ជុងអ៊ុន គឺកំពុងព្យាយាមបង្ហាញ អំណាច និងថាមពលរបស់ខ្លួន នៅមុនពេលដែល សមាជបក្សលើកទៅ ៧របស់ខ្លួនត្រូវធ្វើឡើង នៅក្នុងខែឧសភា ខាងមុខនេះ៕

អូបាម៉ាប្រកាស បន្ថែមដាក់ទណ្ឌ កម្មទៅកាន់ កូរ៉េខាងជើង

អូបាម៉ាប្រកាស បន្ថែមដាក់ទណ្ឌ កម្មទៅកាន់ កូរ៉េខាងជើង