ជិះ​ម៉ូតូ​ម៉ា​កនិច មួយគ្រឿង បើក​បុក​រថយន្តរ​ឆ្លាម​ពី​ចំហៀង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

Doliprane TVC

យុវ​សិស្ស​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ម្ខាង ឆ្អឹងជំនី និង សន្លប់​បាត់ស្មារតី ខណៈពេលដែល​ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​តែម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន បោះពួយ​ទៅបុក និង រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​មួយគ្រឿង​ដែល​បើក​ឡើង​កោះ​ពេជ្រ​នោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ២៥ នាទី​ល្ងាច ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅត្រង់ចំណុច​ច្រកចូល​កោះ​ពេជ្រ ក្បាលស្ពាន​នាគ កែង​និង ផ្លូវ​ស​ប៊ិ​ត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជិះ​ម៉ូតូ​ម៉ា​កនិច មួយគ្រឿង បើក​បុក​រថយន្តរ​ឆ្លាម​ពី​ចំហៀង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល បាន​ប្រាប់​ឱ្យដឹងថា​យុវ​សិស្ស​រងគ្រោះ មានឈ្មោះ វង់ ធៀន​ហ្វុ​ក អាយុ ១៧ ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក មាន​ទីលំនៅ​ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​រង​បួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បាក់​ភ្លៅ​ខាងឆ្វេង​ម្ខាង ឆ្អឹងជំនី​ជាច្រើន​កាំ និង សន្លប់​បាត់ស្មារតី​ឈឹង​តែម្តង ខណៈពេលដែល​ជិះ​ម៉ូតូ​ម៉ា​កនិច ព៌​ណស ពាក់​ស្លាក​លេខ ភ្នំពេញ ១FL-២៨៩០ មួយគ្រឿង​តែម្នាក់ឯង បោះពួយ​យ៉ាង​លឿន​ហើយ​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ព៌​ណ​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៦៣៤០ មួយគ្រឿង​ចំ​ពី​ចំហៀង បើកបរ​ដោយ​បុរស​ម្នាក់​ឡើង​ស្ពាន​ចូលទៅក្នុង​ទីក្រុង​កោះ​ពេជ្រ ។

ជិះ​ម៉ូតូ​ម៉ា​កនិច មួយគ្រឿង បើក​បុក​រថយន្តរ​ឆ្លាម​ពី​ចំហៀង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

តាម​ប្រភព​ដដែល បាន​ប្រាប់​បន្តទៀតថា​មុនពេល​កើតហេតុ រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បានធ្វើ​តំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​បំណង​ឡើងលើ​ស្ពាន​នាគ​ចូលក្នុង​ទីក្រុង​កោះ​ពេជ្រ​ជិត​ផុត​ទៅហើយនោះ ក៏​ស្រាប់​តែមាន​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​ដែល​បើកបរ​ដោយ​យុវ​សិស្ស​រងគ្រោះ​ខាងលើ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បុក​ចំ​ទ្វារ​ខាងក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ដួល និង រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។ ចំណែកឯ​ម៉ូតូ រង​ការខូចខាត​ផ្នែក​ខាងមុខ និង រថយន្ត​កំពិត​អស់​មួយ​ចំហៀង​ផ្នែក​ខាងក្រោយ ព្រមទាំង​បែក​កញ្ចក់ទ្វារ​ខាងក្រោយ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។

ជិះ​ម៉ូតូ​ម៉ា​កនិច មួយគ្រឿង បើក​បុក​រថយន្តរ​ឆ្លាម​ពី​ចំហៀង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​

ក្រោយពេល​កើតហេតុ​យុវ​សិស្ស​រងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទី​ពេទ្យ​កាល់ម៉ែត​មក​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ ចំណែកឯ​រថយន្ត និង ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្តទៅទៀត ៕ ភី ផល