នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បង្ហាញ​បក្សពួក​ចោរប្លន់​ទូរ​មាស​នៅ​ខេត្តបាត់ដំបង

Doliprane TVC

រាជធានី​ភ្នំពេញ​៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក​ចោរប្លន់​ទូរ​មាស​នៅ​ខេត្តបាត់ដំបង​ដែល​នៅ​សេសសល់​ម្នាក់ និង បានបង្ហាញ​មុខ​កាលពី​រសៀល​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សែម ប៊ុន​សាធ ហៅ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង មាន​ស្រុកកំណើត ភូមិ​២០​ឧសភា ឃុំ​ឯកភាព ស្រុក​ទី​រួម​ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ម៉ោង ៨ និង ៤០ នាទី​យប់ ថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ២៥៥ មុខ​អនុវិទ្យាល័យ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បង្ហាញ​បក្សពួក​ចោរប្លន់​ទូរ​មាស​នៅ​ខេត្តបាត់ដំបង

លោក​វរៈសេនីយ៍ទោ ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​ជនសង្ស័យ​រូបនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបាត់ដំបង​លេខ ៤២៦ ត​ព្រ របស់​ចៅក្រម​សើ​ប​សួរ យាប់ មេត្តា ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ ។ លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ជា​បក្សពួក​ចោរប្លន់​ទូរ​មាស​នៅ​ចំណុច​ផ្ទះ​លេខ ៣៧៧ ភូមិ​អូ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត​ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៥ ។

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បង្ហាញ​បក្សពួក​ចោរប្លន់​ទូរ​មាស​នៅ​ខេត្តបាត់ដំបង

នៅក្នុង​សកម្មភាព ជនសង្ស័យ​មាន​បក្សពួក ៥ នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ចំនួន ៤ ដើម ។ បន្ទាប់ពី​ប្លន់​បានសម្រេច សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់បាន​បក្សពួក​ជា​បន្ត​បន្ទាប់​ចំនួន ៣ នាក់​ហើយ និង លើក​នេះ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ស្រាវជ្រាវ​ចាប់បាន​បក្សពួក​ម្នាក់ទៀត ។ ជនសង្ស័យ បាន​សារភាព​ឲ្យ​ដឹងថា​ខ្លួន ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​ពិតប្រាកដ​មែន ។ បន្ទាប់ពី​ប្លន់​បាន​រួច ទទួលបាន​ចំណែក ២ ពាន់​ដុល្លារ រួច​ក៏បាន​គេចខ្លួន​មក​ជួល​ផ្ទះ​នៅ​ភ្នំពេញ​សំងំ​លាក់ខ្លួន​ទិញ​ម៉ូតូ​រត់​ឌុប ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។ បន្ទាប់ពី​បង្ហាញមុខ សមត្ថកិច្ច ក៏បាន​ប្រគល់​ឲ្យ​នគរបាល​ខេត្តបាត់ដំបង់​ដើម្បី​ចាត់ការ​តាមច្បាប់ ៕ ម៉េង ធា​