លោក ហ៊ុន ម៉ាណែត ចែករំលែក បទពិសោធន៍ ចំណេះដឹង និងមេរៀនជីវិតជាច្រើន ដល់សិស្សនិស្សិត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចែករំលែក បទពិសោធន៍ ចំណេះដឹង និងមេរៀនជីវិតជា ច្រើនដល់សិស្សនិស្សិត ជ័យលាភីនៅក្នុងពិធីប្រគល់ សញ្ញាបត្រនិងវិញ្ញាបនបត្រ ជូនសិស្សនិស្សិត នៃសាកលវិទ្យាល័យ កម្ពុជាអន្តរជាតិ និងវិទ្យាស្ថានអប់រំភាសាអង់គ្លេស ELT ព្រមទាំងសាលាបឋម សិក្សានិងមធ្យមសិក្សា ELT ចំនួន ១០៩៦នាក់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់សិស្សនិស្សិត នៃសាកលវិទ្យាល័យ កម្ពុជាអន្តរជាតិ និងវិទ្យាស្ថាន ជាតិអប់រំភាសាអង់គ្លេស ELT នេះដែរមានការចូលរួម ពីសំណាក់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុក្គលិក សិស្សនិស្សិត នៃសាកលវិទ្យាល័យ កម្ពុជាអន្តរជាតិ និងសាលាបឋមសិក្សា និងមធ្យមសិក្សា ELT និងអាណាព្យាបាលរបស់ សិស្សនិស្សិតផងដែរ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលមានសញ្ញាបត្រ សមត្ថភាព ចំណេះដឹងជួយឱ្យប្អូនៗ ក្នួយៗ ក្នុងការគ្រប់គ្រងជីវិត ឱ្យបានជោគជ័យ ប៉ុន្តែប្អូនៗ ក្នួយៗត្រូវចេះ ចេះឲ្យពិតប្រាកដ ឲ្យមានគ្រឹះរឹងមាំ។

លោកបានបន្តថា យុវជនត្រូវបង្កើត ឱកាសខ្លួនឯង កុំចាំបាច់រងចាំ ឱកាសគេផ្តល់ឱ្យ យុវជនត្រូវហ៊ានធ្វើ និងសាកល្បង រៀនសព្វរៀនគ្រប់ ពីអ្នកដែលពូកែ នៅជុំវិញខ្លួនឯង ដើម្បីជោគជ័យ។

លោកបានបន្តទៀតថា ប្រទេសជាតិត្រូវការ យុវជនដែលមាន សមត្ថភាព ឆន្ទៈនិងទំនុកចិត្ត។ ដូច្នេះយុវជនត្រូវមាន មោទនភាពចំពោះខ្លួនឯង គ្រួសារនិងប្រទេសជាតិ។

លោកក៏បាន បញ្ជាក់ផងដែរថា អនាគតប្អូនៗ ក្នួយៗ គឺជាអនាគតរបស់ជាតិ ដូចច្នេះការចង់រីកចម្រើ និងអភិវឌ្ឍខ្លួនឯង ត្រូវមានគោលដៅ ច្បាស់លាស់ឲ្យស្របទៅនឹង ការអភិវឌ្ឍប្រទេស កុំអភិវឌ្ឍខ្លួនឯង បំផ្លាញជាតិ ដែលនេះគឺជាអ្វីដែល យើងចង់បានសម្រាប់ យុវជនជំនាន់ក្រោយ ពីព្រោះការអភិវឌ្ឍ របស់យុវជនពីមួយជំនាន់ ទៅមួយជំនាន់គឺជា ការអភិវឌ្ឍរបស់ប្រទេសជាតិ៕