បើកកិច្ចពិគ្រោះ យោបល់របាយ ការណ៍វាយតម្លៃ ផលប៉ះពាល់គម្រោង តំបន់ដីសណ្ត ទន្លេមេគង្គ

ភ្នំពេញ៖ លោក តែ ណាវុធ អគ្គលេខាធិការ គណ:កម្មាធិការជាតិ ទន្លេមេគង្គ កម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានដឹកនាំ សិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីរបាយ ការណ៍វាយ តម្លៃផលប៉ះពាល់ នៃគម្រោងតំបន់ដី សណ្តទន្លេមេគង្គ (Mekong Delta Study)។

កិច្ចពិភាក្សានេះ មានការចូលរួមមក ពីស្ថាប័នជាតិ ពាក់ព័ន្ធសំខាន់ ចំនួន១០ រួមមានក្រុម ការងារបច្ចេកទេស នៃគម្រោង អង្គការក្រៅ រដ្ឋាភិបាល និងគ្រឹះស្ថានសិក្សា ស្រាវជ្រាវ ចំនួន០៩ និងភាគី វៀតណាម ដែលជា ម្ចាស់គម្រោង Mekong Delta Study សរុបចំនួន ៧៥រូប ។

គោលបំណង សិក្ខាសាលានេះ ជម្រាបជូន និងផ្តល់ឱកាស សម្រាប់ការពិភាក្សា លើលទ្ធផល នៃ របាយការណ៍ វាយតម្លៃផលប៉ះពាល់ របស់ គម្រោងតំបន់ដីសណ្ត ទន្លេមេគង្គ , ពិភាក្សា លើរបកគំហើញសំខាន់ៗ នៃការសិក្សាក៏ ដូចជាទៅលើសំណើរ វិធានការបន្ស៊ាំ កាត់បន្ថយ និងកែលំអ នូវភាព មិនប្រាកដប្រជា ក្នុងរបាយការណ៍នេះ ព្រមទាំងទិសដៅ នៃការសិក្សា បន្ថែម , ផ្តល់ អនុសាសន៍ កែលំអលើ របាយការណ៍ នេះ , ពិនិត្យមើលថា តើគេអាចប្រើប្រាស់ លទ្ធផលនៃការសិក្សា នេះយ៉ាងណា នៅក្នុងបរិបទកម្ពុជា និងកិច្ចសហប្រតិបត្តិការ មេគង្គ និង អនុសាសន៍ត្រូវបាន កត់ត្រា និងចងក្រងសម្រាប់ ការពិចារណាលើ សកម្មភាពបន្តទៀត សម្រាប់ គណ: កម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងក្រសួង-ស្ថាបន័ជាសមាជិក និងអ្នកពាក់ពន្ធ័ ដទៃទៀត។

សូមបញ្ជាក់ថា គម្រោងសិក្សាផលប៉ះពាល់ ក្នុងតំបន់ដីសណ្ត ទន្លេមេគង្គនេះ ជាគម្រោង ដែលផ្តួចផ្តើមឡើង ដោយភាគីវៀតណាម ហើយត្រូវបាន ចាប់ផ្តើម អនុវត្តពីខែកក្កដា ឆ្នាំ២០១៣ មក ដោយមានការ ចូលរួមសហការពី ភាគីកម្ពុជាផងដែរ តាមរយ:ក្រុមការងារ បច្ចេកទេសមួយ ដែលមាន តំណាងមកពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដឹកនាំដោយក្រសួង ធនធានទឹក ។ គម្រោងនេះបានបព្ចាប់ នៅក្នុងខែឆ្នូ ឆ្នាំ២០១៥ ដោយបាន ផលិតឡើងនូវរបាយ ការណ៍វាយ តំលៃផលប៉ះពាល់ ដែលត្រូវបានលើក យកមកពិភាក្សា ក្នុងសិក្ខាសាលា ពិគ្រោះយោបល់ នាពេលនេះ៕