ក្រសួងអប់រំយុវជន កំពុងយកចិត្តទុកដាក់ ជាខ្លាំងចំពោះសុខភាព កុមារនិងយុវជន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងថា ក្រសួងបានកំពុងនឹងយក ចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សុខភាពរបស់កុមារ និងយុជន ដែលជាអនាគតសរសរ ទ្រូងរបស់ប្រទេសជាតិ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នាសណ្ឋាគារ Imperial Garden Villa and Hotel  ក្នុងសិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំស្ដីពី ការប្រើប្រាស់គោលការណ៍ ណែនាំអនុវត្តការវាស់គំហើញ សិស្សតាមសាលារៀន។

 លោកបន្តថា ក្រសួង កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអប់រំសុខភាពរបស់កុមារ និងយុវជន ក្នុងគោល បំណងធ្វើឲ្យ ពួកគាត់អភិវឌ្ឍទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម ស្របតាមសសរស្តម្ភទាំង ៤ របស់វិស័យអប់រំ មានដូចជា ការរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីឲ្យក្លាយពលរដ្ឋល្អ និងរៀនដើម្បីរួមរស់ជាមួយគ្នា៕

ក្រសួងអប់រំយុវជន កំពុងយកចិត្តទុកដាក់ ជាខ្លាំងចំពោះសុខភាព កុមារនិងយុវជន