ក្រសួងទេសចរណ៍ បណ្តេញនាយករង ការិយាល័យសេវា កម្សាន្តទេសចរណ៍ ចេញពីក្រប ខណ្ឌមន្ត្រីរាជការ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសបណ្តេញ នាយករងការិយាល័យ សេវាកម្សាន្ត ទេសចរណ៍ នៃនាយកដ្ឋាន ឧស្សាហកម្ម ទេសចរណ៍ម្នាក់ ចេញពីក្របខណ្ឌ មន្ត្រីរាជការ បន្ទាប់ពីបុគ្គលរូបនោះ បានល្មើសវិន័យ មន្រ្តីរាជការស៊ីវិល។

យោងតាមសេចក្ដីសម្រេច របស់ក្រសួង ទេសចរណ៍ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នាល្ងាចថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា « ដោយឃើញ អនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី១៩ តុលា ឆ្នាំ១៩៩៥ ស្ដីពីការ ដាក់មន្រ្តីរាជការ ឲ្យស្ថិតនៅក្នុង ភាព ទំនេរគ្មាន ប្រាក់បៀវត្ស ក្រសួងទេសចរណ៍បាន សម្រេច អនុវត្តវិន័យ លោកឡុង ផល្លីតា អត្ដលេខ ១៧១២១០០០៥៧ មានតួនាទីជានាយករង ការិយាល័យសេវាកម្ម ទេសចរណ៍ នៃអគ្គនាយកដ្ឋាន ឧស្សាហកម្ម ទេសចរណ៍  ដោយដកហូត ឋាន្តរស័ក្ដិ និងបណ្តេញចេញ ពីក្របខណ្ឌមន្រ្តី រាជការស៊ីវិល ក្រសួងទេសចរណ៍»។

សេចក្ដីសម្រេចបន្តថា ចំពោះប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ឈ្មោះឡុង ផល្លីតា ត្រូវបានកាត់ផ្ដាច់ និងលុបចេញ ពីក្របខណ្ឌ ចាប់ពីខែកុម្ភៈ នេះតទៅ៕