ក្រុមហ៊ុន CambrewLtd បន្តឧបត្ថម្ភ ក្លិបបាល់ទាត់បឹងកេត អង្គររដូវកាលថ្មី

ភ្នំពេញ៖ ក្លិបបាល់ទាត់បឹងកេតអង្គរ និងក្រុមហ៊ុន CambrewLtd (ក្រុមហ៊ុនស្រាបៀរអង្គរ)  បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញសមាសភាព កីឡាករចំនួន ២៧ នាក់ របស់ខ្លួនក្នុងរដូវកាល ២០១៦ ព្រមទាំងចុះហត្ថលេខាលើ កិច្ចសន្យាថ្មីមួយឆ្នាំទៀតនៃភាពជាដៃគូរវាង ភាគីទាំង២ ហើយការបង្អួតឥទ្ធិពល លើទីលានប្រកួតនៃពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លិកកំពូលកម្ពុជា។

ព្រឹត្តិការណ៍នេះធ្វើឡើង នៅការិយាល័យក្រុមហ៊ុន ស្រាបៀរអង្គរនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីវ ថា ជាប្រធានក្លិបបាល់ទាត់ បឹងកេតអង្គរ , លោក ទៀ សុខា អនុប្រធានក្លិបបាល់ទាត់ បឹងកេតអង្គរ និងលោក Norman Lim នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន CambrewLtd។

ស្របពេលដែលមានសមាជិកថ្មីមួយ ចំនួនចូលរួមក្លិបក្នុងឆ្នាំថ្មីនេះ ក្លិបបាល់ទាត់បឹងកេតអង្គរ បានបង្ហាញមុខជាផ្លូវការដូចជា គ្រូជំនួយ សាប៊ូន វិនតា ,អតីតកីឡាខែ្សការពារ ធុល សុធារិទ្ធ ឡើងជា គ្រូជំនួយ , កីឡាករ ម៉ាត់ យ៉ាមីន អតីតីកីឡាបៀលប្រាយ ,កីឡាករ សេង កុសែន មកស៊ីម៉ាក់ និងកីឡាករ Tatsuta Kazuki ក្រសួងការពារជាតិ ព្រមទាំងបង្ហាញនូវសម្លៀកបំពាក់ថ្មី ពណ៌សប្រកួតក្នុងទឹកដី រីឯពណ៌ក្រហមសម្រាប់ ការប្រកួតក្រៅទឹកដី។

លោក បែ កមរា អ្នកចាត់ការទូទៅក្លិបបាល់ទាត់បឹងកេត អង្គរបានថ្លែងថា ការបន្តកិច្ចសហការរបស់ក្រុមហ៊ុន ស្រាបៀរអង្គរសបញ្ជាក់អំពីទំនុកចិត្ត និងការគាំទ្រមកលើក្លិបដែលជាអ្វី ដែលក្លិបត្រូវការបំផុត។ ដរាបណានៅមានការគាំទ្រនឹង លើកទឹកចិត្តកីឡាករគ្រប់ៗគ្នា នឹងប្រឹងឲ្យអស់លទ្ធផល ដើម្បីយលជ័យជម្នះមិនថា ជាការប្រកួតថ្នាក់ជាតិ និងអន្តរជាតិឡើយ។

លោក Norman Lim នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន CambrewLtd បានមានប្រសាសន៍ថា យើងបានឃើញពីសក្តានុពល របស់ក្លិបតាំង ពីដំបូងមក និងមានកីឡាករនីមួយៗ របស់ក្លិបពោរពេញ ទៅដោយឆន្ទៈដ៏មុះមុត ដែលជាចលករមួយជំរុញឲ្យ ពួកគេទទួលបានសមិទ្ធិ ផលដូ៏លេចធ្លោរនាឆ្នាំកន្លងទៅ។

ក្រុមហ៊ុនពិតជាមានមោទនភាពណាស់ ដែលមានស្លាកសញ្ញារបស់ស្រាបៀរ នៅលើឯកសណ្ឌាន របស់កីឡា ព្រោះទាំងនេះឆ្លុះបញ្ចាំងថា ស្រាបៀរអង្គរ និងកីឡាករបឹងកេតអង្គរមានបេះដូង ដូចគ្នា គឺបេះដូងខ្មែរ៕