ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖​ ប្រធានក្រុមតំណាងរាស្រ្តមតិភាគច្រើនក្នុងសភា​ សម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា ​តំណាងប្រធានក្រុមតំណាង​រាស្រ្តមតិភាគតិចក្នុងសភា ​នឹងជួបពិភាក្សាគ្នា​នៅវិមានរដ្ឋសភា​ វេលាម៉ោង៥ល្ងាចថ្ងៃទី១៩​ កុម្ភៈ ២០១៦ ។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា ​ជំនួបរវាងថ្នាក់ដឹកនំាគណបក្សនយោបាយ​ដែលមានអាសនៈសភាក្នុងនីតិកាលទី៥នា​ពេលបន្តិចទៀតនេះ គឺដើម្បីពង្រឹង​នូវវប្បធ៌មសន្ទនា ។

យ៉ាងណាក៍ដោយ​ ក្នុងជំនួបរវាងមេដឹកនំាគណបក្សនយោបាយ​ទំាងពីរនាល្ងាចថ្ងៃសុក្រនេះ ​អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា​ ជឿថាភាគីទំាងពីរនឹង​ដាក់បញ្ចូល​របៀបវារៈមួយ​សំខាន់​ចំនួនទៀត​ ដើម្បីពិភាក្សារកដំណោះស្រាយ ​និងបន្តដោះស្រាយចំណុច​ដែលមិនទាន់បានឯកភាពគ្នា ។

ដោយឡែកសេចក្តីរាយការណ៍នៅមុននេះបន្តិច ​បានឲ្យដឹងថា ​សម្តេចក្រឡា ហោម ស ខេង ​បានទៅដល់រដ្ឋសភាហើយ ៕