តុលាការ ឃុំខ្លួន បុរស​ម្នាក់ ពីបទ​លួច​រថយន្ត​

កណ្តាល: បុរស​ម្នាក់ ជាប់ចោទ​ពីបទ លួច​រថយន្ត ត្រូវបាន​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តកណ្ដាល សម្រេច​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត ។​

​បុរស​រូបនេះ​ឈ្មោះ ហេង សុជាតិ ហៅ​ម៉ៅ អាយុ​៣៤​ឆ្នាំ រស់នៅ ភូមិ ថ្មី ឃុំ ខ្សា ម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច តាម​មាត្រា​៣៥៣ និង៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ពី​៦​ខែ​ទៅ​៣​ឆ្នាំនិង ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៦​លាន​រៀល ។​

​ជនសង្ស័យ​ត្រូវបាន នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ។  ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ចក់ បាន​រត់គេចខ្លួន ។​

​ពាក់ព័ន្ធ​ករណីនេះ ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល កើតហេតុ ជនរងគ្រោះបានទុក រថយន្ត របស់ខ្លួន ម៉ាក ហ៊ីយ៉ាន់ដាយ ផត ធឺ ពណ៌ ស ស្ថិតនៅចំណុច បណ្ណាគារ សេន សឺ ផ្ទះ ៦៧០BC ផ្លូវ ២៧១ សង្កាត់ ផ្សារ ដើមថ្កូវខណ្ឌចំការមន ។ ស្រាប់តែ ជនល្មើស ទាំង ២ នាក់ ជិះ រថយន្ត មួយគ្រឿង ម៉ាកCamry Hybrid ពណ៌ ស្ករ ពាក់ ស្លាក លេខ ភ្នំពេញ 2V0220 មក ធ្វើ សកម្មភាព លួចរថយន្ត ។ ប៉ុន្តែ ជនរងគ្រោះ ចាប់​តាម​កាមេរ៉ា ក៏ ដឹងថា ក្រុម ជនល្មើស ទាំងពីរនាក់ បើក សំដៅទៅ កៀនស្វាយ ក៏ ប្តឹងទៅ សមត្ថកិច្ច តាម ចាប់ ខ្លួន​តែម្តង​៕​

តុលាការ ឃុំខ្លួន បុរស​ម្នាក់ ពីបទ​លួច​រថយន្ត​

តុលាការ ឃុំខ្លួន បុរស​ម្នាក់ ពីបទ​លួច​រថយន្ត​

តុលាការ ឃុំខ្លួន បុរស​ម្នាក់ ពីបទ​លួច​រថយន្ត​