តំណាង​ក្រុមហ៊ុន ខេ​អន ចេញ​លិខិត​បដិសេធ លើ​ផលិតផល​ម៉ាក​សាម​ស៊ុ​ង Galaxy J7 មិនមែនជា​ផលិតផល​របស់​ក្រុមហ៊ុន

ភ្នំពេញ: តំណាងអោយ ក្រុមហ៊ុន ខេ​អន លី​ឌើ​រ ដែលជា​តំណាង​ចែកចាយ​ស្របច្បាប់​ផលិតផល​ម៉ាក​សាម​ស៊ុ​ង​របស់​ក្រុមហ៊ុន​សាម​ស៊ុ​ង​ប្រចាំ​នៅ​កម្ពុជា និង​ម្ចាស់​ផ្ដាច់មុខ ទូរស័ព្ទ​សាម​ស៊ុ​ង ម៉ូ​ឌែ​ន Galaxy J7 បានធ្វើការ​បដិសេធ​ជា​ចំហ​រថា ផលិតផល​ម៉ាក​សាម​ស៊ុ​ង Galaxy J7 ពណ៌​មាស ដែលមាន​ម៉ូ​ឌែ​ល SM-J700FZDDCAM លេខ​ម៉ាស៊ីន R28h13LWBDE និង​លេខ​សម្គាល់​ម៉ាស៊ីន 356172/641385/2 មិនមែនជា​ផលិតផល​ដែល​ក្រុមហ៊ុន ខេ​អន នាំចូល​បង់ពន្ធ និង​មាន​ការធានា​ត្រឹម​ត្រូ​ន​ពី​ក្រុមហ៊ុន ខេ​អន នោះឡើយ​។​

​លោក ហេង ណា​លុ​ច្ស ប្រធាន​គ្រប់គ្រង​ទូទៅ និង​ប្រធាន​ផ្នែក​លក់ តំណាងអោយ ក្រុមហ៊ុន ខេ​អន លី​ឌើ​រ បានចេញ​លិខិត​បដិសេធ​ជា​ចំហរ មួយច្បាប់​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ថា​ដោយ​កាលពី​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ២​និង​៤៥​នាទី​រសៀល មាន​អតិថិជន​ម្នាក់​បាន​ទិញ​ទូរស័ព្ទដៃ​ខាងលើ ពី​ហាង​ខាងក្រៅ ក្នុង​តំលៃ​ទាប​ជាង​ក្រុមហ៊ុន ហើយ​បាន​យក​ផលិតផល​នេះ​មក​សួរ​ក្រុមហ៊ុន ខេ​អន ថា​មាន​ធានា​អត់​។ ក្រុមហ៊ុន សុំ​បដិសេធ​ដាច់ខាត​ពី​ផលិតផល​មួយ​នេះ​មិនមែនជា​ផលិតផល​របស់​ក្រុមហ៊ុន​ឡើយ​។​

​តំណាង​ក្រុមហ៊ុន​បញ្ជាក់ទៀតថា ដើម្បី​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុងការ​សម្រេចចិត្ត​ទិញ ផលិតផល​សាម​ស៊ុ​ង ម៉ូ​ឌែ​ល Galaxy J7, Galaxy J5, Galaxy J1 ឆ្នាំ​២០១៦ ដែលមាន​ការធានា និង​នាំចូល​បង់ពន្ធ​ត្រឹមត្រូវ តាម​បណ្តា​ហាង​ចែកចាយ​ទូទាំង ២៥ ខេត្ត​-​ក្រុង ដោយ​អតិថិជន គ្រាន់តែ​ទំនាក់ទំនង ឬ ផ្ញើ​សារ​នូវ​លេខ​សម្គាល់​ម៉ាស៊ីន មក​ក្រុមហ៊ុន ខេ​អន ដើម្បី​ធ្វើការ​បញ្ជាក់ជូន ជា​របស់​ពិត ឬ ក្លែងក្លាយ​។​

​លោក បន្តថា ដោយឡែក​ចំពោះ​អតិថិជន​ដែល​បាន​ប្រើប្រាស់​រួចហើយ ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​មក ក្រុមហ៊ុន ខេ​អន នឹងមាន​ការលើក ទឹកចិត្ត​បន្ថែម​ដល់​អតិថិជន​ទាំងអស់ ដោយ​គ្រាន់តែ​នាំយក និង​បង្ហាញ ប្រអប់​ទូរ​សព្ទ បណ្ណ​ធានា និង​វិ​ក័យ​ប​ត្រ​ទិញ មក​ក្រុមហ៊ុន ខេ​អន  ដែលមាន​អាស័យដ្ឋាន​អាគារ​លេខ ៣០៦ BCD មហាវិថី​ព្រះមុន្នីវង្ស (​ទល់មុខ​អាគារ​ភ្នំពេញ ថៅ​វើ​រ​) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​នោះ ក្រុមហ៊ុន នឹង​ផ្តល់ជូន ជាកា​ដូរ​អនុស្សាវរីយ៍ មានដូចជា Case, Sreen, Power bank and bag ជាដើម​៕

តំណាង​ក្រុមហ៊ុន ខេ​អន ចេញ​លិខិត​បដិសេធ លើ​ផលិតផល​ម៉ាក​សាម​ស៊ុ​ង Galaxy J7 មិនមែនជា​ផលិតផល​របស់​ក្រុមហ៊ុន