ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ​៖ កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ចាប់ខ្លួន​មុខសញ្ញាជួញដូរ​គ្រឿងញៀន​២​នាក់ ​ខណៈ​ពេល​ចេញ​​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​១៨ ​កុ​ម្ភៈ ឆ្នាំ២០១៦ នៅ​តាម​ផ្លូវលំ ភូមិ​ត្រពាំង​ខ្នារ ឃុំ​ឆក់​ឈើ​នាង ​ស្រុក​អង្គស្នួល ​។

ជនសង្ស័យ​ទាំង​២នាក់​​ខាងលើ​​ ម្នាក់​ឈ្មោះ ​ក្រូច រិ​ទ្ធ ភេទ​ប្រុស អាយុ៣០​ឆ្នាំ​​ ជា​អ្នក​លក់ដូរ​មាន​ទីលំនៅភូមិ​ត្រង​នំ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ធី ហាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​​ជា​មន្ត្រី​យោធា ស្នាក់​នៅ​ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌពោធិ៍​សែន​ជ័យ​​ ។ ​ចំណែក​វត្ថុ​តាង​​ដែល​ដកហូត​បាន​ ​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ប្រភេទ​​ម៉ា​ទឹកកកចំនួន​៧​កញ្ចប់​ ​ប្រាក់​ខ្មែរ​ចំនួន​៦៥០០​រៀល​ ​ទូរ​ស័ព្ទ​ដៃ​ចំនួន​៤​​ ​​ម៉ូតូ​​​មួយ​គ្រឿង ។​

​​ជន​ស​ង្ស័យ​​និង​វត្ថុ​តាង​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូ​ន​ទៅ​​សាលា​ដំបូងខេត្ត ៕