Andy Carroll របួស​ខណៈ West Ham មាន​វិបត្តិ​ប្រយុទ្ធ​ពេល​ជួប​កុលាប​ក្រហម Blackburn

Andy Carroll វិល​ត្រលប់​ទៅ​ដេក​ព្យាបាល​របួស​នៅលើ​គ្រែ​វិញ និង​ត្រូវ​អវត្តមាន FA Cup ជុំ​ទី៥ ជាមួយ​កុលាប​ក្រហម Blackburn Rovers នា​ថ្ងៃអាទិត្យ​នេះ។

carrolកីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ ទើបតែ​បាន​វិល​មក​ចូលរួម​លេង​វិញ​បាន មួយខែ​ពីរ​បួស​សរសៃពួរ​ជើង នៅពេលដែល​កីឡាករ​នេះ​ទទួល​របួស អំឡុងពេល​ប្តូរ​ចូល​ជំនួស ក្នុង​ប្រកួត​លី​ក​ស្មើ​ជាមួយ Norwich កាលពី​សប្តាហ៍​មុន។ Carroll មិនសូវ​បាន​ចូល​លេង​ទេ ដោយសារ​របួស ចាប់តាំងពី​ផ្ទេរ​មកលេង​នៅ​ញញួរ​ធំ​នេះ និង​ចូល​ប្រកួត​បានតែ ៣១ ប្រកួត​ប៉ុណ្ណោះ ក្នុង​រយៈពេល ២ឆ្នាំកន្លះ​នេះ។ ប៉ុន្តែ​យ៉ាងណា សហប្រធាន​ក្លិប លោក David Gold សង្ឃឹមថា នេះ​ជា​ព្យាបាល​របួស​ចុងក្រោយ​ហើយ សម្រាប់​កីឡាករ​ក្នុងតម្លៃ​ខ្លួន​ឯ​ត្ត​កម្ម​ក្លិប ១៥លាន​ផោន។

គ្រូបង្វឹក លោក Slaven Bilic កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្សែប្រយុទ្ធ សម្រាប់​ការធ្វើដំណើរ​ទៅ Ewood Park នេះ បន្ទាប់ពី​កីឡាករ Enner Valencia ក៏ត្រូវ​របួស​ពេល​ប្រកួត​ជាមួយ Norwich ដែរ។ ខណៈដែល​កីឡាករ Diafra Sakho នៅ​បន្ត​អង្គុយ​មើល មិនទាន់​ដាក់ចូល​លេង​បាន​ដោយសារ​របួស​ភ្លៅ និង​កីឡាករ Nikica Jelavic បានបញ្ចប់​ការផ្ទេរ​ទៅកាន់​ក្លិប​លី​ក​លំដាប់​ទី​ពីរ​ចិន Beijing Renhe កាលពីដើម​សប្តាហ៍​នេះ លោក Bilic ប្រហែល​ត្រូវដាក់ កីឡាករ Emmanuel Emenike ដែល​ទើប​ចុះ​កុងត្រា​ជាមួយ​កាលពី​ខែ​មុន ចូល​លេង​ជួរមុខ។ យ៉ាងណា លោក Bilic ក៏​រំពឹង​លើ​ខ្សែបម្រើ​កណ្តាល​សញ្ជាតិ​អា​ហ្ស​ង់​ទីន Manuel Lanzini ដែល​បាន​វិល​ត្រលប់មក​ធ្វើការ​ហ្វឹកហាត់​វិញ បន្ទាប់ពី​សម្រាក ៦សប្តាហ៍​ដោយសារ​របួស៕