តើ គឹម ជុងអ៊ុន គ្រោងនឹងវាយប្រហារ មកលើកូរ៉េខាងត្បូងឬ?

សេអ៊ូល(ស៊ីអ៊ិនអ៊ិន)៖ មានការចោទជាសំណួរឡើងមួយថា តើ គឹម ជុងអ៊ុន គ្រោងនឹងវាយប្រហារមកលើ កូរ៉េខាងត្បូងឬ? ។ នេះបើយោងទីភ្នាក់ងារស៊ើុបអង្កេត ពិសេសរបស់កូរ៉េខាងត្បូង បានថ្លែងថាថ្មីៗនេះ កូរ៉េខាងជើង មានផែនការមួួយ"វាយប្រហារ" មកលើកូរ៉េខាងត្បូង ។

ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា មានសភាមួយរូបបានលើកឡើង ដោយមកពីសេវាកម្មជាតិបញ្ញវន្ត ហៅកាត់ (NIS) ថា មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន ខ្លួនគាត់ផ្ទាល់បានបញ្ជា ដើម្បីរៀបចំកិច្ចការផ្សេងៗ ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Lee Chul-woo សមាជិកបក្ស Saenuri បានថ្លែងប្រាប់ដល់ស៊ីអ៊ិនអ៊ិន នៅការិយាល័យរបស់លោកថា "ការវាយប្រហារមួយ នៅក្នុងតំបន់ដោយកូរ៉េខាងជើង អាចជាគំរូបង្កនូវបញ្ហាដើម្បី ប្រឆាំងនឹងការប្រឆាំងសកម្មជន ទាំងឡាយនៅកូរ៉េខាងជើង ក្នុងនោះមានកូរ៉េខាងជើង ឬមន្ត្រីរដ្ឋាភិបាល" ។

សមាជិកមកពី គណបក្សានយោបាយ Saenuri បានជួបប្រជុំគ្នាជាមួយ NIS ក្រសួងការពារជាតិ និងបណ្តាអន្តរ ក្រសួងដ៏ទៃទៀត ។ NIS បានព្រមានថា វាជាទ្រង់ទ្រាយមួយ សម្រាប់គោលដៅទាំងឡាយ ក្នុងនោះរាប់បញ្ចូលទាំង នៅលើដងផ្លូវ ហាងលក់ទំនិញធំៗ មជ្ឈមណ្ឌលពិព័រណ៍ រោងចក្រថា មពលនានា រួមទាំងការវាយប្រហារ តាមអនឡាញជាដើម ៕