លោក លូ គឹមឈន់ អគ្គនាយក កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ យកអំណោយ សម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោក លូ គឹមឈន់ ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានអគ្គនាយក កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងសហការី បានអញ្ជើញចូលរួម ផ្តល់អំណោយដូចជា កៅអី តុប្រជុំ ធុងសំរាម ដែលមន្ទីរពេទ្យ ខេត្តព្រះសីហនុ កំពុងប្រឈមនូវ ការខ្វះខាតយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុន បានជួយ សាងសង់អាគារ មន្ទីរពេទ្យរួចហើយ នាពេលថ្មីៗនេះ ហើយគ្រោងប្រារព្វ ពិធីសម្ពោធ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ លោក លូ គឹមឈន់ បានមាន ប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដោយក្នុងនោះមាន កំពង់ផែ សំរាប់នាវា ដឹកទំនិញនាំចេញ នាំចូល ដែលបច្ចុប្បន្ន កំពុងតែមានកំនើន កើនឡើងជាលំដាប់ ។ ហើយក្នុងនោះផងដែរ វិស័យទេសចរណ៍ ក៏បានធ្វើអោយចំនូល ថវិកាជាតិមានការ  កើនឡើង អ្នកវិនិយោគិនចូលមក វិនិយោគច្រើនដែលបាន បង្កើតការងារអោយ ប្រជាពលរដ្ឋ ខ្មែរមានការងារធ្វើផងដែរ ។ ជាមួយនិងកំនើន អ្នកប្រកបអាជីវកម្ម វិនិយោគិន និងភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ វិស័យសុខាភិបាល ជាពិសេសមន្ទីរពេទ្យ បង្អែកខេត្តក៏បាន ចូលរួមចំណែក ក្នុងការព្យបាល សង្គ្រោះប្រជាពលរដ្ឋ ប្រតិបត្តិកទេសចរ ភ្ញៀវទេសចជាតិ និងអន្តរជាតិ ដែលមានជំងឺ ឬជួបប្រទះនូវឧបទ្វហេតុ ផ្សេងៗផងដែរ ។ ដោយមើលឃើញ នូវការខ្វះខាត របស់មន្ទីរពេទ្យ ទើបលោកបាននាំយក អំណោយរបស់សម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកផ្តល់ជូនមន្ទីរពេទ្យ ទុកដើម្បីប្រើប្រាស់ ។ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងលោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក លូ គឹមឈន់ ដែលបានផ្តល់ អំណោយដ៏មាន សារៈប្រយោជន៍នេះ ខណៈពេលមន្ទីរពេទ្យ នៅខ្វះខាតឧបករណ៍ ប្រើប្រាស់ ជាច្រើនមុខ ទៀតផងដែរ ៕