ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ បុរសពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណ​ដែលម្នាក់ស្លាប់និងម្នាក់ទៀត​របួសធ្ងន់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍​រថយន្តដឹកដី​បើកប៉ះកៀររថយន្តកូរ៉េ១គ្រឿងទៀត​ដែលបើកស្របទិសដៅគ្នា ​បណ្តាលឲ្យរថយន្តដឹកដីរេចង្កូតទៅបុកម៉ូតូC125 ​ស៊េរីចាស់ដែលបើកបញ្ច្រាសទិសគ្នា ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅវេលាម់ៅង៥ល្ងាចថ្ងៃទី១៩ ​កុម្ភៈ ២០១៦ ​នៅតាមបណ្តោយផ្លូវជាតិលេខ៤ ​ចន្លោះគីឡូម៉ែត្រលេខ៣២-៣២ ​ស្ថិតក្នុងភូមិធ្លក ឃុំត្រពំាងគង ​ស្រុកសំរោងទង ។

ក្រោយកើតហេតុម្ចាស់​​រថយន្តដឹកដីដែលក្រឡាប់ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់ ។ ​សេចក្តីរាយការណ៍បានបន្តថា នៅពេលនេះ ​សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ ។