Kendall Jenner បង្ហាញ​រាង​​ឥត​ខ្ចោះ​ក្នុង​ឈុត​ក្នុង​របស់ Calvin Klein

បើទោះបីជា ចាប់អាជីពជាតារាម៉ូដែល បានរយៈពេលជាង ១ ឆ្នាំហើយក៏ដោយតែ តារាបង្ហាញម៉ូដវ័យក្មេង Kendall Jenner មិនធ្លាប់ផ្សាយ ពាណិជ្ជកម្មណាដែលសិចស៊ី ដល់ថ្នាក់នេះទេ។ កាលពីថ្ងៃ អង្គារកន្លងទៅនេះ រូបភាពផ្សាយពាណិជ្ជកម្មឈុតខោអាវ ក្នុងរបស់តារាម៉ូដែលអាយុ ២០ ឆ្នាំ Kendall Jenner ឲ្យម៉ាកសំលៀកបំពាក់ Calvin Klein ត្រូវបានបញ្ចេញ។

នេះគឺជាលើកទីមួយហើយ ដែលតារាកើតឆ្នាំ ១៩៩៥ បញ្ចេញសាច់ច្រើនដូចនេះ ក្នុងស្ប៉តពាណិជ្ជកម្មមួយ។ នៅក្នុងរូបទាំង៣ដែលត្រូវបាន បញ្ចេញនោះប្អូនស្រី របស់ Kim Kardashian ស្លៀកឈុតក្នុងពណ៌ខ្មៅបង្ហាញរាងស្រឡូន របស់ខ្លួននិងត្រូវឡោមព័ទ្ធដោយតារាម៉ូ ដែលប្រុសមួយក្រុម។

មកដល់ថ្ងៃពុធនេះ គេហទំព័រ E! Looker បានបញ្ចេញថែមរូបភាពរបស់ Kendall មួយសន្លឹកទៀត ដែលនៅក្នុងស្ប៉តលើកនេះ បងស្រីរបស់ Kylie Jenner ស្លៀកឈុតក្នុងពណ៌សហើយ ផ្ដេកខ្លួនលើតារាម៉ូដែលប្រុសមួយរូប៕

Kendall Jenner បង្ហាញ​រាង​​ឥត​ខ្ចោះ​ក្នុង​ឈុត​ក្នុង​របស់ Calvin Klein

ដោយ៖sabay