​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?

កាលពីម្សិលមិញយើងខ្ញុំ បានប្រាប់អ្នកពីអាហារ មួយចំនួនដែលអាច បំបាត់អាការៈ ក្តៅក្នុងរបស់ស្ត្រីមាន ផ្ទៃពោះរួចមកហើយ ដូចនេះថ្ងៃនេះយើងខ្ញុំនឹង ប្រាប់អ្នកពីចំនុច មួយចំនួនដែលអ្នកមិនអាចធ្វើ នៅពេលដែលអ្នកក្តៅក្នុង។ តើមានអ្វីខ្លះទៅ?

​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?

មិនត្រូវបញ្ចុះកម្តៅភ្លាម

ការក្តៅក្នុងនេះចែក ចេញជាពីរប្រភេទ ការក្តៅក្នុងខ្សោយ និងខ្លាំង នៅពេលដែល អ្នកមានអាការៈ ក្តៅក្នុងខ្សោយ អ្នកមិនត្រូវ ប្រើអាហារ ដែលបំបាត់ ការក្តៅក្នុង ខ្លាំងមកបំបាត់ នោះទេ ដូចជាអាហារ ដែលអាចធ្វើឲ្យ អ្នកត្រជាក់ក្នុងខ្លាំង ព្រោះវាអាចប៉ះពាល់ ដល់ទារក ក្នុងផ្ទៃ ហើយប្រសិនជា អ្នកក្តៅក្នុងខ្លាំង អ្នកអាចផឹកទឹក សណ្តែកខៀវបាន វានឹងជួយអ្នក បញ្ចុះកម្តៅបាន ប៉ុន្តែមិនត្រូវបរិភោគ ច្រើនដូចគ្នា បរិមាណល្មម ទៅបានហើយ។

មិនត្រូវបរិភោគម្រះ

អ្នកទាំងអស់គ្នាសុទ្ធតែដឹងថា នៅក្នុងម្រះមានសារធាតុ ដែលអាចធ្វើ ឲ្យមនុស្ស ត្រជាក់ក្នុងបាន ប៉ុន្តែវាមិនស័ក្តិសម ចំពោះស្ត្រីមាន ផ្ទៃពោះនោះទេ ព្រោះវាអាចធ្វើ ឲ្យអ្នកប្រឈម មុខ នឹងអត្រារលូត កូនខ្ពស់ណាស់។

មិនត្រូវញ៉ាំម្ទេស

នៅពេលដែលអ្នកមានអាការៈក្តៅក្នុង អ្នកមិនត្រូវពិសារ ម្ទេសនោះទេ ព្រោះវាអាច ធ្វើឲ្យអាការៈនេះ កាន់តែធ្ងន់ធ្ងរ ថែមទាំងអាច ប៉ះពាល់ដល់ កូនក្នុងផ្ទៃ ធ្វើឲ្យទារក មិនអាចលូតលាស់ បានល្អឡើយ។

មិនត្រូវបរិភោគអាហារបំពងខ្លាញ់

អាហារបំពងខ្លាញ់ គឺជាអាហារដែលងាយ ធ្វើឲ្យអ្នកក្តៅក្នុងបំផុត ដូចនេះ ប្រសិនជា អ្នកមានអាការៈនេះ រួចមកហើយ អ្នកមិនត្រូវពិសារទេ ហើយក៏មិនត្រូវ បរិភោគឆាខ្វៃ សាច់ពពែ សាច់ឆ្កែ និងដំឡូងបារាំង ចៀននោះទេ។

មិនត្រូវខឹង

ការខឹងក៏ជាកត្តាដែលធ្វើ ឲ្យអ្នកមានអាការៈក្តៅ ក្នុងនេះកាន់តែ ធ្ងន់ធ្ងរដែរ ដូចនេះអ្នកត្រូវតែរក្សាចិត្ត ឲ្យសប្បាយ មិនត្រូវឆាប់ខឹង និងមួលម៉ៅនោះទេ ទើបវាល្អចំពោះ សុខភាពអ្នក។

មិនត្រូវចូលគេងយប់ជ្រៅ

អ្នកត្រូវតែមានទម្លាប់ ចូលគេងពីព្រលឹមពេល ដែលអ្នកមាន អាការៈក្តៅក្នុង ព្រោះបើអ្នកចូលគេងយប់ពេក វានឹងធ្វើឲ្យជំងឺអ្នក កាន់តែធ្ងន់ធ្ងរទៅៗ៕

​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?

ប្រភពពី http://www.health.com.kh

  • ​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:កំសាន្ត