ចង់បានរាងស្អាត ចូរកុំញុំាពេលយប់

សុខភាព៖ ការដែលទំងន់ខ្លួនឡើង មិនឈប់បណ្តាល មកពីកត្តាមួយចំនួន គឺចេះតែទទួលទានអាហារ បន្ថែមនៅពែលយប់ជ្រៅ។

ដើម្បីជៀសវាង បញ្ហានេះអ្នកត្រូវៈ

១.  មិនត្រូវអត់អាហារ ពេលល្ងាចៈ ប្រសិនបើអ្នកដឹងថា អ្នកត្រូវ នៅដល់យប់ជ្រៅ អ្នកគួរទទួលទានអាហារពេលល្ងាច និងទទួលអាហារ នៅក្នុងបរិមាណសមរម្យទៀតផង ដើម្បីមិនឲ្យមានអារម្មណ៍ ឃ្លាននៅពេលយប់ជ្រៅ។

២. ទទួលទានបង្អែមបន្តិចបន្តួចៈ ការបង្អត់ជាតិផ្អែម និងធ្វើឲ្យអ្នកកាន់តែ មានអារម្មណ៍ចង់ទទួលទានទៅវិញទេ ដូច្នេះនៅពេលបញ្ចប់ អាហារពេលល្ងាច អ្នកគួរតែទទួលទាន បង្អែម មួយចានតូចជាការបញ្ចប់ ការទទួលទានអាហារ សម្រាប់ថ្ងៃនេះ។ អ្នកដែលមិនទទួល ទានបង្អែមសោះនឹងធ្វើ ឲ្យអ្នកមានអារម្មណ៍ ត្រូវការជាតិស្ករ ហើយតែងតែមានលេស ថាថ្ងៃនេះមិនទាន់បានទទួលទានអ្វីផ្អែម នៅឡើយទេ រួចក៏ត្រូវរកសូកូឡា មួយដុំទម្រាំតែដឹកខ្លួន ទម្ងន់ឡើង២ ទៅ ៣ គីឡូក្រាមបាត់ទៅហើយ។

៣.ដុសធ្មេញភ្លាមៗ: បន្ទាប់ពីអាហារពេលល្ងាច អ្នកមិនគួរងូតទឹកភ្លាមៗនោះទេ ព្រោះឈាមកំពុងតែចិញ្ចឹមក្រពះ ការងូតទឹកត្រជាក់ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារ ផ្អាកដំណើរការរហូតធ្វើ ឲ្យកើតមានអាការហើមពោះ ឆ្អល់ពោះបាន ប៉ុន្តែ អ្នកអាចដុសធ្មេញបាន ដើម្បីដាស់តឿនខ្លួនឯង មិនឲ្យទទួលទានអ្វីបន្ទាប់ទៀត។

៤. សសេរដាស់តឿនខ្លួនឯងៈ អ្នកអាចសសេរខ្លឹម សារដាស់តឿនខ្លួនឯង នៅលើក្រដាស់ដូចជា “ចង់ស្អាត មិនត្រូវញុំាអាហារ ពេលយប់”  ឬ “អ្នកណាញុំ អាហារពេលយប់ សូមឲ្យធាត់” ជាដើមហើយ អ្នកអាចបិទ រូបថតសង្សាររបស់ អ្នកទៅនឹងទូទឹកកក ឬ ទូដាក់អាហារ ដើម្បីបញ្ឈប់ខ្លួនឯង។

៥. ត្រៀមទឹកស៊ីរ៉ូមួយកែវៈ ការដែលមាន អារម្មណ៍ហេវ គឺបណ្តាលមកពីជាតិស្ករ នៅក្នុងឈាមមានការថយចុះ ដូច្នេះគ្រានតែទទួល ទានទឹកស៊ីរ៉ូផ្អែមៗ មួយកែវ ក៏អាចជួយបំបាត់ការ ឃ្លានបានដែរដោយ មិនចាំបាច់ញុំា នំសូកូឡា ឬ នំផ្អែមៗនោះឡើយ។

ចង់បានរាងស្អាត ចូរកុំញុំាពេលយប់