ប្រភេទល្មូនថ្មី បានលាក់ខ្លួន នៅក្នុងជួរភ្នំ Peruvian Andes ប្រទេសប៉េរួ

របបកំហើញ៖ ក្រុមអ្នកវិទ្យាសាស្រ្ត នៅក្នុងប្រទេស ប៉េរូ បាននិយាយថា ពួកគេបានរកឃើញ ប្រភេទល្មូនចំនួន ៣ប្រភេទ កំពុងលាក់ខ្លួន នៅក្នុងប្រទេសប៉េរួ ដែលមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណ ពីមុនមកឡើយដោយសា រតែវាមានរួបរាងស្រដៀង ទៅនឹងល្មូនផ្សេងទៀត។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ San Marcos ដែលបានធ្វើការជាមួយ នឹងក្រុមការងារ ជនជាតិអាមេរិក ដែលមកពីមហាវិទ្យាល័យ Brigham Young បាននិយាយថា ដោយសារតែ ការធ្វើឲ្យមានការភាន់ច្រឡំ ជាមួយនឹងថ្នាក់ល្មូនផ្សេងទៀត ប្រភេទល្មូនថ្មីទាំង ៣នេះ ត្រូវបានគេពិនិត្យមើល ដោយការវិភាគ ទៅលើម៉ូលេគុល និងហ្សេនរបស់វា ដើម្បីរកភស្តុតាងច្បាស់លាស់។

ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា ការស្គាល់អត្តសញ្ញាណ ច្បាស់លាស់ របស់ប្រភេទសត្វថ្មី ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ធ្វើការបែងចែក ប្រភេទ និងធ្វើការអភិរក្សពួកវា។

ជាមួយគ្នានេះដែរ ប្រភេទល្មូនថ្មីនេះ ត្រូវបានគេឲ្យឈ្មោះផ្សេងៗ គ្នាថាChavin , Wari, និង Inca ruler Pachacutec។

គួរបញ្ជាក់ដែរថា ការរកឃើញថ្មីនេះ ត្រូវបានចេញផ្សាយ នៅក្នុងសៀវភៅ កំណត់ហេតុ Zookeys។

ប្រភេទល្មូនថ្មី បានលាក់ខ្លួន នៅក្នុងជួរភ្នំ Peruvian Andes ប្រទេសប៉េរួ