ការជក់បារី នាំឲ្យ ហ្សែន ប្រែប្រួល និងនាំឲ្យមាន ជំងឺមហារីក

របបកំហើញ៖ ក្រុមអ្នកស្រាវជ្រាវ នៅក្នុងប្រទេស ស្វីស បាននិយាយថា ការជក់បារី អាចធ្វើឲ្យមានប្រែប្រួល ផ្នែកហ្សែន ដែលអាចមានទំនាក់ទំនង ជាមួយនឹង បញ្ហាសុខភាពមួយចំនួន រួមមានការកើតជំងឺមហារី និងជំងឺទឹកនោមផ្អែមជាដើម។

ការសិក្សាដែលត្រូវបាន ចេញផ្សាយនៅក្នុង សៀវភៅកំណត់ហេតុ សុខភាព បានឲ្យដឹងថា អ្នកជក់បារីក្នុងរយៈយូរ បានធ្វើឲ្យមានការប្រែប្រួលហ្សែន នៅក្នុងចំនុចមួយ គួរឲ្យកត់សំគាល់។ ជាទូទៅ មនុស្សទទួលបានហ្សែន ពីឪពុកម្តាយរបស់ពួកគេ ក៏ប៉ុន្តែក្រោយមកហ្សែនរបស់ពួកគេ អាចនឹងត្រូវបានប្រែប្រួល ដោយសារការប្រែប្រួលគីមី របស់ DNA ដែលវានាំឲ្យមានផលប៉ះពាល់ ដល់សកម្មភាពរបស់ ហ្សែន។

មិនតែប៉ុណ្ណោះ ក៏នៅមានកត្តា មួយចំនួនទៀត ដែលនាំឲ្យហ្សែន មានការប្រែប្រួលដែរ ដោយនៅក្នុងនោះរួមមាន សកម្មភាពរស់ នៅប្រចាំថ្ងៃបរិស្ថាន នៅជុំវិញខ្លួនជាដើម។

ជាមួយគ្នានេះដែរ ការសិក្សាកាល ពីលើកមុន បានបង្ហាញឲ្យឃើញថា អ្នកជក់បារី អាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និង ជំងឺមហារីកជាច្រើនប្រភេទ។ ម្យ៉ាងវិញទៀត ការជក់បារីក៏ បានកាត់បន្ថយប្រព័ន្ធភាពសុំា នៅក្នុងរាងកាយ និងកាត់បន្ថយសមត្ថភាព នៃការបង្កកំណើត។

ការជក់បារី នាំឲ្យ ហ្សែន ប្រែប្រួល និងនាំឲ្យមាន ជំងឺមហារីក