លួចស្រឡាញ់នាង តែមិនហ៊ាន សារភាព សាកល្បង វិធីសាស្ត្រនេះមើល

លួចស្រឡាញ់នាង តែមិនហ៊ាន សារភាព សាកល្បង វិធីសាស្ត្រនេះមើល

ការភាន់ច្រឡំ អាចជាបញ្ហាធំបំផុត នៅក្នុងទំនាក់ទំនងស្នេហា។ ការយល់ច្រឡំ អាចធ្វើឲ្យសុភមង្គលរបស់អ្នក រសាត់ចាកឆ្ងាយគ្មានថ្ងៃវិលត្រឡប់។ ការយល់ខុស អាចធ្វើឲ្យពេលវេលា រត់ទៅមុខដោយឥតប្រយោជន៍។ ពេលខ្លះ វាងាយស្រួលដោះស្រាយ ចំពោះការយល់ច្រឡំ ប៉ុន្តែ គ្រាន់តែអ្នក មិនបានដឹងប៉ុណ្ណោះ។
ពេលអ្នកលួចស្រឡាញ់នារីម្នាក់ តើអ្នកហ៊ានសារភាព ប្រាប់នាងត្រង់ៗដែរឬទេ? ហើយថាតើ អ្នកមានធ្លាប់គិតដែរទេថា នាងកំពុងតែលួចស្រឡាញ់អ្នកផងដែរនោះ?

ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង ១០ ដែលអ្នកអាចសាកល្បង ដើម្បីបញ្ជាក់ក្តីស្រឡាញ់ របស់អ្នកចំពោះនាង ដោយប្រយោល។

១. គោរពនាង . កុំធ្វើឲ្យនាងមានអារម្មណ៍ថា នាងគ្មានតម្លៃ

២. ស្តាប់នាង . មិនត្រឹមតែពាក្យសំដី ដែលនាងបាននិយាយនោះទេ ប៉ុន្តែ អ្នកត្រូវផ្តោតសំខាន់ផងដែរ ទៅលើអ្វី ដែលនាងមិនបាននិយាយប្រាប់ ដូចជា អារម្មណ៍ ទឹកមុខ និងកាយវិការជាដើម

៣. សរសើរនាង . និយាយចំៗ ឬបញ្ឆិតបញ្ឆៀងបន្តិច ដូចជា ថ្ងៃនេះ ស្អាតម្លេះ! សក់រលោងដល់ហើយ! ស្លៀកពាក់អញ្ចឹងទៅ គួរឲ្យស្រឡាញ់ម្លេះ!

៤. ព្យាយាមបង្ហាញចំណាប់អារម្មណ៍របស់អ្នក ទៅលើអ្វីដែលនាងចូលចិត្ត . តើនាងចូលចិត្តធ្វើម្ហូបមែនទេ? អ្នកអាចជួយនាង ឬណែនាំសៀវភៅធ្វើមុខម្ហូបឲ្យនាងបាន

៥. ពិចារណាគំនិតរបស់នាង មុននឹងអ្នកសម្រេចចិត្ត . ពេលមានរឿងពិភាក្សាគ្នា ចូរសួរយោបល់នាងសិន មុននឹងអ្នកសម្រេចចិត្តទាំងអស់គ្នា

៦. អត់ទោសឲ្យនាង . គ្មានវិធីសារភាពស្នេហ៍ណា ដែលល្អជាងនេះទៀតឡើយ ដូច្នេះ ចូរបើកចិត្តឲ្យទូលាយ ទោះបីជានាងធ្វើខុសក៏ដោយ

៧. រៀបគម្រោងដើរលេង . នាំនាងទៅកាន់កន្លែង ដែលនាងកំពុងស្រមៃ និងចង់ឃើញផ្ទាល់ភ្នែក

៨. ទទួលស្គាល់កំហុស . បើកចិត្តឲ្យទូលាយ និងស្មោះត្រង់ ហើយបង្ហាញអំពីការសោកស្តាយ ចំពោះកំហុសរបស់អ្នក

៩. ពេលនាងមិនស្រួលខ្លួន ត្រូវយកចិត្តទុកដាក់ឲ្យមែនទេន. សួរហើយសួរទៀត អំពីអាការៈ និងការលំបាករបស់នាង ហើយបើអាច ជូននាងទៅពេទ្យផង

១០. ពេលនាងត្រូវការជំនួយ ចម្លើយតែ ១ គត់ គឺ បាទ . បង្ហាញអំពីការយកចិត្តទុកដាក់ និងបារម្ភទៅលើនាងគ្រប់ពេលវេលា មិនថា ការងារតូច ឬធំក្តី បើនាងពឹងហើយ ត្រូវធ្វើឲ្យបាន៕

ប្រភព៖ www.health.com.kh