កែប្រែសក់ខូចឲ្យ ក្លាយជាសក់ទន់រលោង

សក់របស់អ្នកអាចត្រូវខូចខាត ដោយសារការ ថែរក្សាសក់តាម របៀបផ្សេងៗ និង ការប្រើប្រាស់ ផលិតផលខុស។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួត ការគាបសក់ និងការត្រូវពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់ របស់អ្នកមាន ការខូចខាត។

ជាមួយគ្នា នេះដែរ សក់ខូចអាចត្រូ វបានដឹងដោយសញ្ញា មួយចំនួនដូចជា សក់របស់អ្នកអាច មានសភាព មិនរលោង និងទន់។ ហើយអ្នកនឹងមាន អារម្មណ៏ថា មានសក់ស្ងួត និង ស្រួយ ដោយសក់របស់ អ្នកងាយនឹងដាច់ និងគ្មានភាពរឹងមាំ។ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ

ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវ យកវីតាមីន E ចំនួនមួយគ្រាប់ មកចាក់លើបាតដៃ ហើយយកមកលាប នៅលើសក់បន្ទាប់ ពីអ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំ នោះអ្នកនឹង មានអារម្មណ៏ ថាសក់ដ៏ស្រស្អាត របសអ្នកកំពុងតែ ត្រឡប់មករក អ្នកវិញជាមិនខាន។

ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់ សក់ក្នុងមួយ សប្តាហ៏ម្តង ដើម្បីជួយ ព្យាបាល សក់ឲ្យមានទម្ងន់។ វីធីធ្វើ គឺអ្នកត្រូវ យកស៊ុតផ្នែក ពណ៌លឿងលាយជា មួយនឹង ប្រេងអូលីវចំនួន ២ស្លាព្រាបាយ បន្ទាប់មកយកមក លាបនៅលើសក់ ជាពិសេស នៅចុងសក់។ ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើប ចាប់ផ្តើមធ្វើការ កក់សក់តាមក្រោយ។

ចូរអ្នកកុំធ្វើការប្តូរ ពណ៌សក់ជាញឹក ញាប់ខ្លាំងពេក ពីព្រោះការធ្វើបែប នេះអាចធ្វើឲ្យសក់ របស់អ្នកស្ថួតខ្លាំង និងដាច់។

អ្នកគួរតែតម្រឹមសក់ របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះ អាចការបន្ថយ សក់ខូច និងធ្វើឲ្យមាន ការលូតលាល់ឡើង កាន់តែឆាប់រហ័ស។

ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាព នេះត្រឹមតែ ២ ឬ ៣ដងក្នុងមួយ សប្តាហ៏បានហើយ ពីព្រោះការកក់សក់ ញឹកញាប់ពេកអាចឲ្យ ឲ្យសក់របស់ អ្នកស្ថិត នៅក្នុងសភាព ខូចខាតកាន់តធ្ងន់ធ្ងរ។

កែប្រែសក់ខូចឲ្យ ក្លាយជាសក់ទន់រលោង

កែប្រែសក់ខូចឲ្យ ក្លាយជាសក់ទន់រលោង

កែប្រែសក់ខូចឲ្យ ក្លាយជាសក់ទន់រលោង

  • កែប្រែសក់ខូចឲ្យ ក្លាយជាសក់ទន់រលោង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:កំសាន្ត
Tags: