ងាយៗ ក្នុងការ បំបាត់ជើងដំរី

ងាយៗ ក្នុងការ បំបាត់ជើងដំរី

 កាលពីម្សិលមិញ យើងខ្ញុំបានប្រាប់ អ្នកពីដំណាក់កាល ពីរក្នុងការធ្វើឲ្យជើងអ្នកតូច ប៉ុន្តែប្រសិនជាអ្នកយល់ថា វាពិបាកក្នុងការអនុវត្ត អ្នកអាចធ្វើតាមវិធី មួយចំនួនខាង ក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?

ចលនាទី១
ដំបូងអ្នកត្រូវតែឈរឲ្យត្រង់ ដៃទាំងសងខាងសណ្តូកចុះក្រោម ហើយជើងទាំងសងខាង កន្ទេកឲ្យស្មើនឹងស្មារ បន្ទាប់មកអ្នកត្រូវតែ លើកកែងជើងទាំងសងខាងឡើង ដោយទុកតែចុង ម្រាមជើងទប់ដីនោះទេ ទើបចាប់ផ្តើមទម្លាក់វាចុះបណ្តើរៗ ធ្វើចលនានេះចំនួន១០ដង ប្រសិនជាអ្នកខ្លាចដួល អ្នកអាចយកដៃអ្នកទប់ជញ្ជាំង រួចទើបលើកកែងជើងឡើង នោះអ្នកនឹងមិនមាន គ្រោះថ្នាក់ឡើយ។

ចលនាទី២
ដំបូងអ្នកត្រូវអង្គុយលើកៅអី បន្ទាប់មកលើកជើងឡើងឲ្យត្រង់ រួចព្យាយាមទម្លាក់កែងជើងចុះក្រោមថ្មមៗ ក្រោយពេលដែលជើងដល់ដីរួច អ្នកត្រូវតែព្យាយាមលើកកែងជើងឡើងឲ្យខ្ពស់ ដោយយកម្រាមជើងទប់នឹងដី ក្រោយពេលដែលអ្នកធ្វើចលនានេះរួច វានឹងធ្វើឲ្យកំភួនជើងអ្នកប្រែជាតូច ហើយស្អាត និងស្រឡូន។

ចលនាទី៣
ចលនាចុងក្រោយនេះជាចលនាដែលងាយស្រួលបំផុត គ្រាន់តែពេលដែលអ្នកមានពេល អ្នកអាចដើរលឿនបាន ព្រោះនៅពេលដែលអ្នកដើរលឿន វាអាចទាញឲ្យសាច់ដុំជើងអ្នករួមតូច ដែលអាចធ្វើឲ្យវាប្រែពីជើងដំរីមកជាជើងតូច ហើយស្រឡូនវិញជាមិនខាន ហើយវាក៏ជាវិធីដែលអ្នកអាច ធ្វើបាននៅគ្រប់ទីកន្លែងដែរ ទោះបីជាអ្នកនៅក្នុងកន្លែងធ្វើការ ក៏អ្នកអាចធ្វើបានដូចគ្នា៕

ងាយៗ ក្នុងការ បំបាត់ជើងដំរី

ប្រភព៖ www.health.com.kh