CL បង្ហាញស្ទីលប្លែក លើទស្សនាវដ្តី W Korea

កូរ៉េ៖ តារាចម្រៀងស្រីកូរ៉េកញ្ញា CL ដែលកំពុងប្រឡូក ខ្លួនចូលក្នុងវិស័យ ចម្រៀងអាម៉េរិក និងទទួលការគាំទ្រ យ៉ាងខ្លាំងតាមរយៈ បទចម្រៀង “HELLO BITCHES” បានបង្ហាញស្ទីល ថ្មីលើទស្សនាវដ្តី W Korea ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានឲ្យដឹងថា មេក្រុមចម្រៀង 2NE1តារា វ័យ២៤ ឆ្នាំ CL បាន បង្ហាញ ខ្លួន លើទស្សនាវដ្តី W Korea សម្រាប់ ខែមិនាខាងមុខ នេះជាមួយស្ទីលប្លែក ក្រោយបង្ហាញមុខ ជាមួយប្អូនស្រី កាលពីខែមុន ជាមួយ W Korea ដូចគ្នា ។ សម្រាប់ហ្វេសិន ម៉ូដថ្មីរបស់CL លើកនេះនាងបាន ទទួលចំណាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកឆ្នៃ ម៉ូដអាម៉េរិក ល្បីៗដូចជា Jeremy Scott និង Alexander Wang ។

កំពុងពេញនិយមក្នុងការបង្ហាញម៉ូដ លើទស្សនាវដ្តីល្បីៗ នានាតារា ចម្រៀងRap កូរ៉េ CL ជាប់ឈ្មោះជា តារាចម្រៀងកូរ៉េ ដែលទទួល ជោគជ័យនៅអាម៉រិក ក្នុងចំណោម តារាកូរ៉េ ពីរនាក់ផ្សេងទៀត៕

CL បង្ហាញស្ទីលប្លែក លើទស្សនាវដ្តី W Korea

CL បង្ហាញស្ទីលប្លែក លើទស្សនាវដ្តី W Korea

CL បង្ហាញស្ទីលប្លែក លើទស្សនាវដ្តី W Korea

CL បង្ហាញស្ទីលប្លែក លើទស្សនាវដ្តី W Korea