ឯកឧត្តម​ កឹម សុខា ថា គ្មានឡើយ​ការដាក់​បេក្ខ​ជនជាអនុ​ប្រធាន​ទី ១ សភា​​ជំនួសខ្លួន​

 ប្រធាន​ស្តី​ទី​គណបក្សសង្គ្រោះជាតិ ឯក​ឧត្តម​ កឹម សុខា បានប្រកាសសារជាថ្មីថា គណបក្សសង្គ្រោះជាតិ គ្មានគម្រោង​ណាមួយ ដាក់​បេក្ខ​ជន​ថ្មី​ជំនួស​លោកដែល​ត្រូវ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​​បោះឆ្នោត​ទម្លាក់​ ឲ្យ​ទទួល​តួនាទី​ជាអនុ​ប្រធាន​​ទី ១ នៃរដ្ឋ​សភាទេ។​ លោកថា តំណែង​អនុ​ប្រធានទី ១ នេះ​ គណបក្ស​សង្គ្រោះជាតិទុក​ឲ្យទំនេរចោល​រហូត​ដល់​ផុត​អាណត្តិ។ ការ​ប្រកាសរបស់​ឯក​ឧត្តម​កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពីលោក​ជួប​ជាមួយសម្តេច ស ខេង នៅវិមាន​រដ្ឋសភា​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ការ​ប្រកាស​របស់​ប្រមុខ​ស្តី​ទីគណបក្ស​សង្គ្រោះជាតិបែបនេះ ក៏ដើម្បីស្រាយ​នូវមន្ទិលដែលថា គណបក្ស​សង្គ្រោះជាតិ ចង់​ដាក់​បេក្ខភាព​លោក ប៉ុល ហំម ឲ្យកាន់តំណែង​អនុ​ប្រធានទី ១ រដ្ឋសភាជំនួសឯកឧត្តមកឹម សុខា ហើយ​ត្រូវ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​ លោក ឈាង វុន សាទរ៕ អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​