‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

Doliprane TVC

មួយរយៈ​កន្លងទៅនេះ​គេ​សង្កេតឃើញថា​ករណី​ចាប់ជំរិត​បាន​ស្ងប់ស្ងាត់​គួរកត់សំគាល់​ទើបតែ​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ២០១៦ កន្លងទៅ​ថ្មីៗ​នេះ​បែរជា​មានការ​ក​ម្រើ​កឡើ​ង​វិញ​នូវ​អំពើ​ចាប់ជំរិត មួយ​ពោល​គឺមាន​ក្មេង​ម្នាក់​‬​អាយុ ១០ ឆ្នាំ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​ជនសង្ស័យ ចាប់ជំរិត ទៅ​បាត់អស់​រយៈពេល ២ ថ្ងៃ​កន្លះ​ទើប​អាច​រកឃើញ និង ចាប់បាន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​មានការ​ខ្នះ ខ្នែង​ពី​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល ,​កម្លាំង​អាវុធហត្ថ​ខេត្ត កំពង់ចាម​, អាវុធហត្ថ​ខេត្តតាកែវ និង នគរបាល​ប៉ុស្តិ៍​ព្រែក​កំ​ពិស​ខណ្ឌដង្កោ កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ពូ​បង្កើត​របស់​ក្មេងប្រុស​រងគ្រោះ​ដោយ​ការចាប់​ជំរិត​ឈ្មោះ វឌ្ឍនៈ រៀប រាប់​ជា​ហូរហែ​ប្រាប់ថា ៖ ករណី​ចាប់ជំរិត​នេះ​បាន​កើតឡើង​នៅពេល​ក្មេងប្រុស​ឈ្មោះ តាំង ជុំ​សុ​ហទ័យ ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ប​ចេ្ច​ក​វិទ្យា សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កំពង់​ហ្លូ​ង ស្រុក ពញាឮ នៅ​ម៉ោង​ប្រហែល ១ រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លង ទៅ​ដោយសារតែ​បាត់ ក្មេង​នោះ ពុំ​ឃើញ​ចូលរៀន​ដូច​សព្វដង ។

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

​បន្ទាប់ពី​ភ្ញាក់ផ្អើល​ពី​ការបាត់​ក្មេងប្រុស ឈ្មោះ តាំង ជុំ​សុ​ហទ័យ​ក្រុមគ្រួសារ​បងប្អូន​បាន នាំគ្នា ដើរ​ស្វែងរក​គ្រប់ទិសទី​ខ្លាចក្រែង​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​សូម្បី​ក្នុង​ទឹក​ក្នុង​លូ​ក្នុងព្រៃ​ក៏​នៅតែ​រក​ពុំ​ឃើញ​លុះ​នាំគ្នា​ទៅរក​នៅ​កន្លែងផ្ញើកង់​គឺ​ឃើញតែ​កង់​ដែល​ក្មេង​នោះ​ជិះ​ទៅ​រៀន​ប៉ុណ្ណោះ ។ អ្នក​ផ្ញើ​កង់​ក៏​មិនបាន​ដឹងថា​ក្មេង​ម្ចាស់​កង់​ទៅណា​ដែរ​ទេ ? ។​ ​ដោយ​យល់​សភាព​មិន​ស្រួល​ក្រុមគ្រួសារ​ក៏​គិត​យល់ថា​ក្មេងប្រុស​នោះ​អាច​ត្រូវបាន​គេ​ចាប់​យកទៅ​បង្ខាំង​ទុក​នៅ​កន្លែង​ណាមួយ​ហើយ​តែ​មិនបាន​ឆោឡោ​ទេ​សុខចិត្ត​រង់ចាំ​ទទួលដំណឹង ។

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

ដូច​ការរំពឹងទុក​មែ​ន​នៅវេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ចូលមក​ទូរស័ព្ទ​របស់​ឪពុក​ក្មេងរងគ្រោះ​ដោយ​ឲ្យ​ស្តាប់​សម្លេង​ក្មេងប្រុស​នោះ​យំ​ហើយ​សួរថា​ស្គាល់​សំឡេង​នេះ​ទេ​ ? រួច​ក៏​បិទ​ទៅ វិញ ។ ប្រមាណ​ជា ១០ នាទី ក្រោយ​វា​ក៏​ទូរស័ព្ទ​ចូលមក​ទូរស័ព្ទ​របស់​ម្តាយ​ក្មេងរងគ្រោះ​វិញ​ម្តង និង ឲ្យ​ស្តាប់​សម្លេង​យំ​ដូច​មុន​ទៀត ។ ក្រោយមក​វា​ក៏​ទូរស័ព្ទ​ប្រាប់ថា​វា​នៅ​ខេត្តកំពង់ចាម​វា​រើស​បាន​ក្មេង​ម្នាក់​ដែល​ធ្លាក់​ពីលើ​ឡាន​ក្មេង​នោះ​មាន​សភាព​ហាក់ដូច​បែក​ថ្នាំ​រួច​វា​ក៏​ឲ្យ​ស្តាប់​សំឡេង​ក្មេងរងគ្រោះ​នោះ​យំ​ទៀត ។

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

ដោយ​អាណិត​ក្មេង​ពេក​ក៏បាន​ប្រាប់​ជនសង្ស័យ​នោះ​ថា​ឲ្យ​តែ​យក​កូនក្មេង​នោះមក​ឲ្យ​វិញ​នឹង​ជូន​សា​គុណ​ជាទី​ពេញចិត្ត ។ ជនសង្ស័យ​ថា​វា​មិន​ចង់បាន​លុយ​ទេ​តែ​ពេលនេះ​ក្មេង​នោះ​ឈឺ និង អត់លុយ​ទិញ​បាយ​ទិញ​ថ្នាំផឹក​ព្រមទាំង​អត់លុយ​ជួល​ផ្ទះសំណាក់​ដេក​ឡើយ ។​
​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ឮ​ដូច្នោះ​រន្ធត់ចិត្ត​ក៏បាន​វេរ​លុយ​តាម​វី​ង​ចំនួន ២ លាន​រៀល ឲ្យ​ទៅ​ជន សង្ស័យ ។ ដោយសារ​ក្មេងរងគ្រោះ​ត្រូវជា​ក្មួយ​របស់​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​មួយរូប​នៅ​ខេត្តកំពង់ចាម​ផង​ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង សហការ​ជាមួយ​សមត្ថកិច្ច​តាម​ជំនាញ​រកឃើញ​ទីកន្លែង​ដែល​ជនសង្ស័យ​ទូរស័ព្ទ​ចេញ​គឺ​នៅ​ម្តុំ​វេ​ង​ស្រេង​ក៏បាន​ដាក់​កម្លាំង​រុករក និង ឃ្លាំមើល ។​

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ទារលុយ​ថែម ៣ លាន​រៀល ទៀត​ដោយ​ប្រាប់ថា​លុយ ២ លាន​រៀល មុន​នោះ​វា​មិនបាន​ចាយ​ទេ​ដោយសារតែ​បើក​ពី​វី​ង​ទៅជា​លុយ​ក្លែងក្លាយ ។ ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ក៏បាន​អង្វរ​ឲ្យ​វា​ត្រឹម ២ លាន​រៀល ដោយ​ផ្ញើ​តាម​វី​ង​តែ​ប្រាប់​លេខ​កូដ​វា​ខុស​ធ្វើ​ឲ្យ​វា​បើក​លុយ​អត់​បាន និង ទូរស័ព្ទ​សួរ​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ឡើងវិញ ។ ការ​ប្រាប់​លេខ​កូដ​ខុស​នេះ​គឺ​ចង់​ពន្យារពេល​ទុក​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ទីតាំង​ដែល​ជនសង្ស័យ​បើក​លុយ​ពី​វី​ង​ថា​នៅ​ម្តុំ​ណា ​? ​។

ដូច​បំណង​នៅវេលា​ម៉ោងជាង ៥ រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ពេល​ជនសង្ស័យ​បាន​ឌុប​ក្មេងប្រុស​រងគ្រោះ​តាម​ម៉ូតូ​មួយគ្រឿង​ទៅ​ម្តុំ​រង្វង់​មូល​រូប​មនុស្ស​ស្រី​ត្រកង​ច្រូតស្រូវ​នៅ​ផ្លូវជាតិ​លេខ ២ ដើម្បី​បើក​លុយ​ពី​វី​ង​ក្រុមគ្រួសារ​បានឃើញ​ក៏​ស្រែក​ធ្វើ​ឲ្យ​ជនសង្ស័យ​រត់ចោល​ម៉ូតូ​ហើយ​សមត្ថកិច្ច​ដែល​បន្លំ​ខ្លួន និង បង្កប់​នៅក្បែរៗ​នោះ​ចេញ​តាម​ចាប់បាន​ភ្លាមៗ​តែម្តង ។​ ​បើតាម​ការនិយាយ​រំលឹក​រៀបរាប់​ពី​ក្មេងប្រុស​រងគ្រោះ​ថា​ជនសង្ស័យ​នោះ​ជា​មនុស្ស​ដែល​វា ស្គាល់ ព្រោះ​ក៏ត្រូវ​ជា​ពូ​សាច់​ឆ្ងាយ​របស់​វា​ដែរ និង មូលហេតុ​ដែល​វា​ទៅតាម​ជន​នោះ​ក៏​ព្រោះតែ​គេ​បាន​និយាយប្រាប់​វា​ថា​ពូ​បង្កើត​របស់​វា​ម្នាក់​ឲ្យ​ទៅយក​កាដូ​ទើប​វា​ផ្ញើ​កង់​នៅក្នុង​សាលា​ហើយក៏​ជិះ​ម៉ូតូ​ទៅជា​មួយ​ជន​នោះ​ទៅ ។

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

គេ​ឌុប​ម៉ូតូ​វា​តាមផ្លូវ​ជាតិ​លេខ ៥ រួច​ចូលទៅ​តាមផ្លូវ​ឧ​ត្តុ​ង្គ និង ភ្នំ​ប្រសិទ្ធ​ចេញ​តាម​ព្រែក​ព្នៅ​រួច​ទៅកាន់​ភ្នំពេញ និង ទៅ​ដេក​នៅ​ម្តុំ​ពិភពថ្មី​ផ្លូវ​វេ​ង​ស្រេង ។ គេ​មិនបាន​ធ្វើបាប​វា​ទេ​ដោយ​ឲ្យ​ស៊ី​គ្រប់គ្រាន់ និង ល្ងាច​ឡើង​ឲ្យ​លេបថ្នាំ​ងុ​យ​ដេក ។ ជនសង្ស័យ​នោះបាន​ល្បួង​វា​ថា​គេ​នឹង​ជូន​វា​ទៅ​ដើរលេង​នៅ​ឌ្រី​ម​លែ​ន​ទៅលេង​ភ្នំ​តា​ម៉ៅ​…​ដោយ​គ្រាន់តែ​ធ្វើជា​យំ​ស្រែក​ដាក់​ទូរស័ព្ទ​ដើម្បី​ឲ្យ​បាន​លុយ ។​ ​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ តាំង សុ​ហទ័យ អាយុ ១០ ឆ្នាំ មុខរបរ​សិស្សសាលា​បឋមសិក្សា បច្ចេកវិទ្យា​សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ឪពុក​ឈ្មោះ តាំង សង្គម អាយុ ៣៩ ឆ្នាំ មុខរបរ ស្មូន​រូប និង ម្តាយ​ឈ្មោះ ម៉ូ​វ រម្យ​ទ​ម្យ អាយុ ៣៧ ឆ្នាំ មុខរបរ​មេផ្ទះ​មាន​ទីលំនៅ ភូមិ​ពោធិ​តូច ឃុំ​កំពង់ហ្លួង ។​

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

ដោយឡែក​ជនសង្ស័យ​ឈ្មោះ សួស រ៉ាណូ អាយុ ២២ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ ជនរងគ្រោះ ហើយ​ត្រូវបាន​ចាប់ខ្លួន ស្ថិតនៅ​ចំណុច​វាលស្រែ មុខកា​រ៉ា​ស​សាំង PTT ភូមិ ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ។ ក្រោយ​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច បាន​ដកហូតយក​វត្ថុតាង រួមមាន ម៉ូតូ C125 ពណ៌​ខ្មៅ​១ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF4254 ប្រាក់ 42500 រៀល ហើយ​លុយ ២ លាន​រៀល​របស់​ឪពុកម្តាយ​ជនរងគ្រោះ​បាន​បាត់ ។​

​សម្រាប់​ប្រតិបត្តិការ តាម​ចាប់​ជនសង្ស័យ​រូបនេះ បើតាម​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា​៖ «​ដោយមាន​ការរៀបចំ​ផែន​ពង្រាយ​កម្លាំង អាវុធហត្ថ​(​ស៊ីវិល​) និង ឯកសណ្ឋាន តាម​ដង ផ្លូវ​ផ្ទះ​សេវា​ផ្ទេរប្រាក់ Wing តាម​ផ្ទះ​(​បណ្តោយ​ផ្លូវជាតិ​លេខ 2)​ចាប់តាំងពី​ស្រុក​បាទី​ខេត្តតាកែវ​រហូតដល់​ស្រុក​កណ្តាល ស្ទឹង និង ក្រុង​តាខ្មៅ និង មានការ​តាមដាន​តំបន់​សេវា​ទូរ​សព្ទ័ (location) របស់​ជំនាញ អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាប្រចាំ​កម្លាំង​អាវុធហត្ថ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​ជួបប្រទះ​ជនល្មើស និង ជនរងគ្រោះ នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយក៏​នាំគ្នា​ចូលទៅ​រំដោះ​ជនរងគ្រោះ ។ ពេលនោះ​ជនសង្ស័យ​រត់​កាត់​វាល​ស្រែ​តែ​ត្រូវ​កម្លាំង​យើង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​ព​ទ្ធ័​ចាប់ខ្លួន​តែម្តង​» ។​

‪​ទម្លាយ​អាថ៌កំបាំង​នៃ​ការចាប់​ជំរិត​ក្មេងប្រុស​តាំង ជុំ​សុ​ហទ័យ

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ចាប់ជំរិត​ក្មួយ​ខ្លួនឯង​សាច់​ឆ្ងាយ​បែបនេះ​គេ​មិនទាន់​ដឹង ច្បាស់​នៅឡើយ​តែ​គេ​យល់ថា​អាច​បណ្តាលមកពី​ការ​ច្រណែន​ច្រើនជាង ៕ ដេវីត​