បងឌុបប្អូន អោយដើរ លួចទូរស័ព្ទ ត្រូវសមត្ថកិច្ច ក្របួចទាំងពីរ

ភ្នំពេញ៖ យុវជនពីរនាក់បងប្អូនបង្កើត ត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់អោយ នគរប៉ុស្តិ៍ទន្លេបាសាក់ ក្នុងករណីលួចទូរស័ព្ទជនបរទេស ក្នុងហាងចិនម៉ាម៉ាវង់ ស្ថិតនៅតាមផ្លូវ៣០៨ ក្រុម៣២ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ថាន់ សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់ បន្ទប់ជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវបង ប្រុសជនសង្ស័យទី២មានឈ្មោះ ថាន់ សុខចិន ភេទប្រុស អាយុ១៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស។

តាមការសារភារពរបស់ឈ្មោះ ថាន់ សុខជា បាននិយាយថា ខ្លួនបានជិះម៉ូតូឌុបប្អូនប្រុស បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងដើរលេងទេ តែមកដល់មុខហាងម្ហូបចិន ម៉ាវង់ ក៏ឃើញជនបរទេស មានស្រីប្រុសកំពុងផឹកស៊ី ក្នុងហាងចិននោះ បែកគំនិត ចង់បានទូរស័ព្ទដែលឃើញទុកចោលលើ តុ ខ្លួនក៏បានប្រាប់អោយ ប្អូនប្រុសចុះពីលើម៉ូតូ ដើរចូលទៅក្នុងហាង ឆ្លៀតឱកាសពេលជនបរទេស ទាំងនោះភ្លេចខ្លួន ក៏លូកយកទូរស័ព្ទមួយគ្រឿង រត់ចេញមករកបងដែលរង់ចាំនៅក្រៅ  ប៉ុន្តែចៃដន្យត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលឆោឡោឡើង ហើយដេញចាប់បានទាំង២នាកើបងប្អូន រួចប្រគល់អោយសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នទាំងបងទាំងប្អូន ត្រូវបាននគរបាល ខណ្ឌចំការមន កសាងសំណុំឯកសារ ដើម្បីចាត់បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់ ។

បងឌុបប្អូន អោយដើរ លួចទូរស័ព្ទ ត្រូវសមត្ថកិច្ច ក្របួចទាំងពីរ

បងឌុបប្អូន អោយដើរ លួចទូរស័ព្ទ ត្រូវសមត្ថកិច្ច ក្របួចទាំងពីរ

បងឌុបប្អូន អោយដើរ លួចទូរស័ព្ទ ត្រូវសមត្ថកិច្ច ក្របួចទាំងពីរ