ចំណង​ស្នេហ៍ ធី​ណា​តា និង គូ​ដណ្តឹង ជួប​បញ្ហា​រង្គោះរង្គើ​

Doliprane TVC

​តារា​សម្តែង​កញ្ញា ធី​ណា​តា ទើបតែ​បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ លោក ម៉ន គង់ មន្ត្រីប៉ូលិស​សក្តិ ៤ នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០១៦ នេះ ហើយ​នៅក្នុង​ពិធី​ភ្ជាប់ពាក្យ​នេះ​នាង​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា នាង និង គូ​ដណ្តឹង នឹង​ដឹក​ដៃ​គ្នា​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ រស់នៅ​ជាមួយគ្នា និង មាន គម្រោង​យក​កូន​មុន​ថ្ងៃ​រៀបការ​ក្នុង​ខែសីហា ខាង​មុននេះ​ថែម​ទៀតផង ។

ចំណង​ស្នេហ៍ ធី​ណា​តា និង គូ​ដណ្តឹង ជួប​បញ្ហា​រង្គោះរង្គើ​

​ពេលវេលា​កន្លងទៅ​មិនទាន់បាន​មួយខែ​ស្រួលបួល​ផង​នោះ នៅពេលនេះ​ស្រាប់តែ ធី​ណា​តា បា​នស​សេរ​សារ​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​នាង ដោយ​នៅក្នុង​សារ​នោះ បង្ហាញ​ពី​ការឈឺចាប់​នៅក្នុង​ថ្ងៃបុណ្យ​ក្តី​ស្រឡាញ់ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​រូបនាង និង គូ​ដណ្តឹង បាន​លុប​រូបថត ដ៏​ផ្អែមល្ហែម នៅមុន​ថ្ងៃ​ភ្ជាប់ពាក្យ និង រូបថត​ពិធី​ភ្ជាប់ពាក្យ​នៅក្នុង​ទំព័រ​ហ្វ​ស​ប៊ុ​ក​របស់​អ្នក​ទាំងពីរ​ចេញ​អស់ ។

ចំណង​ស្នេហ៍ ធី​ណា​តា និង គូ​ដណ្តឹង ជួប​បញ្ហា​រង្គោះរង្គើ​

​ចំណុច​នេះ​ធ្វើឱ្យ​មានមតិ​ជាច្រើន​ឈ្វេង​យល់ថា ចំណង​ស្នេហ៍ ធីតា​ណា និង គូ​ដណ្តឹង អាច​ជួប​បញ្ហា​រង្គោះរង្គើ ទើប​នាង​លែង​បង្ហាញ​ភាព​ផ្អែមល្ហែម ដូច​កាលពីពេល​មុនទៀ​ត ។ ចម្ងល់​ខាងលើនេះ​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​«​ប្រជាប្រិយ​»​នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ ធី​ណា​តា មិនសូវ​ចង់​និយាយ​រឿង​ផ្ទាល់ខ្លួន​នោះទេ ប៉ុន្តែ​នៅពេល​អ្នកយក​ពត៌មាន​របស់​យើង​ជជីក​សួរនាំ​ជាច្រើនលើក ទើប​នាង​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​នាង​កំពុង​ជួប​បញ្ហា​ហើយ ប៉ុន្តែ​នាង​សុំ​មិនទាន់​បញ្ជាក់ប្រាប់​ពី​មួល​ហេតុ​ទេ គឺ​រង់ចាំ​សប្តាហ៍​ក្រោយ​ទើប​នាង ចេញមុខ​បញ្ជាក់​រឿងរ៉ាវ​នេះ​ទាំងស្រុង ។​

ចំណង​ស្នេហ៍ ធី​ណា​តា និង គូ​ដណ្តឹង ជួប​បញ្ហា​រង្គោះរង្គើ​

​ទន្ទឹមគ្នា​នឹង​បែកធ្លាយ​រឿងរ៉ាវ​ស្នេហា​ប្រេះស្រាំ​នេះ ក៏មាន​ព័ត៌មាន​ថា មួល​ហេតុដែល​ស្នេហា ធី​ណា​តា ជាមួយ​លោក ម៉ន គង់ ជួប​រឿង​ប្រេះស្រាំ​នោះ គឺ​បណ្តាលមកពី​លោក ម៉ន គង់ វិល​ទៅ​បង្កាត់ភ្លើង​ស្នេហ៍​ចាស់​ជាមួយ​កញ្ញា រតនៈ ពិសី ឡើងវិញ ប៉ុន្តែ​ក៏មាន​ព័ត៌មាន​ផ្សេងទៀត​បាន​និយាយថា លោក ម៉ន គង់ មាន​អ្នកថ្មី​ទៀត ដែល​កាលី​ប​ជាង ធី​ណា​តា ទៅទៀត ។ ប៉ុន្តែ​ការសង្ស័យ​នេះ ធី​ណា​តា ក៏​សុំ​មិន​បញ្ជាក់​ដែរ ដោយ​នាង​គ្រាន់តែ​ប្រាប់ថា រឿង​ទាំងអស់នេះ​នាង​នឹង​បញ្ជាក់​ឱ្យអស់​នៅ​សប្តាហ៍​ក្រោយនេះ ៕​ប្រមាញ់ តារា​

ចំណង​ស្នេហ៍ ធី​ណា​តា និង គូ​ដណ្តឹង ជួប​បញ្ហា​រង្គោះរង្គើ​ចំណង​ស្នេហ៍ ធី​ណា​តា និង គូ​ដណ្តឹង ជួប​បញ្ហា​រង្គោះរង្គើ​