នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?

Doliprane TVC

ពេល​ជួប​ជាមួយ​អ្នកយក ​ពត៌មាន​របស់​យើង​កាលពីពេល​ថ្មីៗ​នេះ បេ​ក្ខ​នារី ដែល​ធ្លាប់​ធ្វើអោយ​មហាជន មានការ​ភ្ញាក់ផ្អើល តាមរយៈ​ការប្រលង​នៅក្នុង​កម្មវិធី ​The Voice cambodia ទាំង​មាន​ផ្ទៃពោះ​នោះ​គឺ​បេ​ក្ខ​នារី សន ស្រី ពៅ នាង​បាន​និយាយថា នាង​មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​មិនបាន​ដាក់ពាក្យ​ប្រលង​ក្នុង​កម្មវិធី The Voice cambodia វគ្គ​២ ដោយសារ​ពេលនោះ កូនស្រី​របស់​នាង​មាន​ជម្ងឺ​។​

នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?

​សន ស្រី​ពៅ បានធ្វើអោយ​មហាជន​ជាច្រើន មានការ​ចាប់​អារ​ម្ម​ណ៏ ក្រោយពី​នាង​បាន​ចូលរួម​ប្រលង ក្នុង​កម្មវិធី The Voice cambodia ទាំង​មាន​ផ្ទៃពោះ​៨​ខែ ដែល​កាលណោះ គេ​បានដាក់​រហស្សនាម ឲ្យ​នាង​ថា អ្នក​មា្ត​យ​មុខស្រស់​។​ប៉ុន្តែ​គួរអោយ​សោកស្តាយ​នាង​ត្រូវ​ធ្លាក់​នៅក្នុង​វគ្គ​The Battle Round ដែល កាលណោះ​នាង​បកស្រាយ​បទ​ចម្រៀង​«​គូ​ស្នេ​ហ៏ គូរ​ចម្រៀង ច្រៀង​បាត់​គូរ​»​ជា​ចង្វាក់​Pop Rock​ដែល​នាង​ច្រៀង​រួមគ្នា​ជាមួយ​លោក វង្ស ដា​រ៉ា​រតនា​។​

នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?

​ទោះបីជា​មិនជា​ប់​ជ័យលាភី​ក៏ពិតមែន តែ សន ស្រី​ពៅ មិន​បោះបង់​បំណងប្រាថ្នា​របស់​នាង ដែល​ចង់​ក្លាយ​ជាតា រា​ចម្រៀង​នោះទេ​។​ជារឿយៗ​នាង​តែងតែ​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅតាម​ស្ថានីយទូរទស្សន៍​ជា​ពិ​េ​សស ទូរទស្សន៍​ហង្ស​មាស​។​អ្វីដែល​កត់សំគាល់​នោះ សន ស្រី​ពៅ បាន​ប្រាប់ថា នាង​ចង់ ដាក់ ពាក្យ​ប្រលង​ក្នុង​កម្មវិធី The Voice cambodia វគ្គ​២​ខ្លាំងណាស់​។ តែ​គួរអោយ​ស្តាយ​កូនស្រី របស់​នាង ដែល​ទើប​តែមាន​វ័យ​ជាង​១​ខួប​នោះ កំពុងមាន​ជម្ងឺ ដែល​មិន​អាចអោយ​នាង​ចាកចោល​បាន ​។​

នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?

«​មិន​បោះបង់​បំណងប្រាថ្នា​របស់ខ្ញុំ​ទេ​។​ខ្ញុំ​ចង់​មានមុខ​នៅលើ​ឆាក​តន្ត្រី​ចង់​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​។​អាច​និយាយថា​ថ្ងៃ​ណាមួយ​ខ្ញុំ​និង​សម្រេច​បំណង​នេះ​អោយបាន​»​។​នេះ​ជាការ​រៀបរាប់​របស់​អ្នកនាង សន ស្រី​ពៅ​។​

នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?

សន ស្រី​ពៅ ក៏មាន​បំណង​ចង់​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ដែរ តែ​ពេលនេះ​កូន​របស់ នាង​នៅ​តូច​មិនមាន​អ្នក​មើលថែរ ទើប​នាង​មិនទាន់​គិតគូរ​។ ​តែ​ប្រសិនបើ មាន​គេ​អញ្ជើញ នាង​ឡើង​កម្មវិធី​ប្រគុំ​តន្ត្រី​តាម​ប៉ុស្តិ៍ ទូរទស្សន៍​នានា នាង​ទទួល​។ សន ស្រី​ពៅ បានអោយដឹងថា ស្វាមី​របស់​នាង​តែងតែ​លើកទឹកចិត្ត​អោយ នាង​ចូលប្រលូក​ក្នុង​វិស័យនេះ​។​លោក​មិន​មានការ​ប្រចែប្រច័ណ្ឌ​អ្វី​ទេ​។​ស្វាមី​របស់​នាង​យល់ចិត្ត​និង​ជឿជាក់​លើ​នាង​។​ក្រោយពី​សម្រាល​កូនស្រី​ហើយ សន ស្រី​ពៅ បាន​ព្យាយាម​ថែរក្សា​សម្រស់​និង សម្រក​ទម្ងន់ ដែល​ពេលនេះ​នាង​នៅសល់តែ​៤៧​គីឡូក្រាម​ប៉ុណ្ណោះ​។​អ្នក​ម្តាយ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន ប្រាប់ថា​« អ្នក​ដែល​ធ្លាប់​ឃើញ​ខ្ញុំ សុទ្ធតែ​សរសើរ​ថា ខ្ញុំ​ស្អាត​ជាង​មុន​(​សើច​)»៕ ចេ​នី​

នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?​​នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?នៅចាំ​ទេ បេ​ក្ខ​នារី ដែល​ចូល​ប្រលង​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​១ ទាំង​មាន​ផ្ទៃពោះ​នោះ ទៅដល់​ណា​ហើយ​?