បង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូ KARA Cup Race 2016 នៅកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះ​ នឹង​ត្រុ​វ​រៀបចំ​ឲ្យ​មាននៅ​កម្ពុជា​រយៈពេល ២ ថ្ងៃ​នៅ​ទីក្រុង​កោះ​ពេជ្រ​គឺ​ថ្ងៃទី​២៦ និង ២៧​កុម្ភៈ ។​

​    ​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយមាន​ការសហការ​គ្នា​រវាង​សហព័ន្ធ​កីឡា​ យានយន្ដ​កម្ពុជា និង ទីភ្នាក់ងា​រៀប​ចំ​កីឡា​ប្រណាំង​យានយន្ដ​កម្ពុជា​ដែលមាន​ឈ្មោះ​ជា​ភាសា​ អង់គ្លេស​ថា Kampuchea Autosport Racing Agency (KARA) ដែល​បាន​បង្កើតឡើង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ ។​

​    ​KARA និង សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ដ​កម្ពុជា​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ ក្រៅពី​ដើម្បី​គោលដៅ​កីឡា​ នោះ​វា​ក៏​ជា​ផ្នែក​មួយ​ដើម្បី​រួមចំណែក​អប់រំ​អំពី​ច្បាប់​ចរាចរ​ដល់​ មនុស្ស​ទូទៅ​ពិសេស​អ្នក​ដែ​លាំ​ចូលចិត្ត​លេង​ម៉ូតូ​នានា​ឲ្យ​ចូល​រួម​ប្រកួត ​ក្នុង​ក្របខ័ណ្ឌ​កីឡា​ប្រសើរ​ជាង​ការបង្កើត​ភាព​អានាធិបតេយ្យ​លើ​ដងផ្លូវ ។​

​    ​នេះ​ក៏​ជាការ​បង្កើន​ការយល់ដឹង​ពី​បច្ចេកទេស​បើកបរ ពី​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​យានយន្ដ​ព្រមទាំង​ជា​ការបង្រួបបង្រួម​ អ្នក​ស្នេហា​វិស័យ​កីឡា​ប្រណាំង​យានយន្ដ​ទាំង​ក្នុង និង ក្រៅប្រទេស ។​

​    ​ការប្រណាំង​ចែកចេញជា ៥ វិញ្ញាសា​គឺ​វិញ្ញាសា​សម្រាប់​ប្រភេទ​ម៉ូតូ​កែឆ្នៃ​ដែលមាន​ស៊ីឡាំង​ក្រោម​ ១៣៥​សេ​ សេ ។​ម៉ូតូ​អំ​ប្រា​យ៉ា​()Manual Cluth) ១២៥ ទៅ​១៣៥​សេ សេ ។​
ម៉ូតូ​ប្រភេទ​ចង្កឹះ​លេខ (Semi Auto)១១០ សេ សេ​ ទៅ​១២៥​សេ សេ ។​ម៉ូតូ​ប្រភេទ​លេខ​អូ​តូ​១២៥​សេ សេ និង ម៉ូតូ​ប្រភេទ​ប្រភេទ​អូ​តូ​១១០ សេ សេ ដល់​១១៥ សេ សេ​។​

​    ​នេះ​ជាការ​ប្រណាំង​ដោយ​បើ​ទូលាយ​(Open)​ដែល​ទាំង​កីឡាករ​ទាំង​កីឡាការិនី​ អាច​ចូលរួម​ប្រកួត​បាន ។​ក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី​១៩​កុម្ភៈ​លោក​សូ សុជាតិ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ មាន​កីឡាករ​ប្រណាំង​ម៉ូតូ​ប្រទេស​វៀតណាម ថៃ​ទាក់ទង​មក​ចុ​ល​រួម​ប្រកួត​ដែរ​តែ​មិនទាន់​ឃើញ​គេ​ផ្ញើ​ឯកសារ​ជា​ផ្លូវ​ ការ​មក​នៅឡើយ​ទេ ។​

​    ​អ្នក​ដែល​អាច​ចូលរួម​ប្រណាំង​បាន​ត្រូវមាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ ។ មកទល់ពេលនេះ​មាន​កីឡាការិនី​មួយរូប​ហើយ​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រណាំង​ ជាមួយ​កីឡាករ ។ ការប្រណាំង​ធ្វើ​លើផ្លូវ​ចម្ងាយ​៨៣០​ម៉ែត្រ​(​ក្នុង​មួយ​ជុំ​)​ដែល​លើផ្លូវ​ នោះ​មាន​កន្លែង​កៅ​ង និង កែង ចំនួន ១០​កន្លែង ។​