គណៈកម្មាធិការ ជាតិស្ប៉េស្យាល់ អូឡាំពិក កម្ពុជាប្រគល់ ប៊ូលឈើស្ប៉េស្យាល់ អូឡាំពិកចំនួន ៤ ខេត្ត

ភ្នំពេញៈ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិក កម្ពុជាបានធ្វើពិធី ប្រគល់ប៊ូលឈើដល់អនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក ចំនួន៤ខេត្ត  គឺស្វាយរៀង កំពង់ធំ បាត់ដំបង និង ខេត្តតាកែវ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ នៅទីស្នាក់ការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជារិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានអញ្ជើញ ចូលរួមក្នុងការប្រគល់នេះ ហើយប៊ូលឈើទាំងនេះ ជាអំណោយរបស់ ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍន៍អន្តរជាតិ (Usaid)។

ខេត្តនីមួយៗបានទទួលប៊ូល ៤ កេសដែលមួយកេសៗមាន ៣២ប៊ូល ប៉ុន្តែសម្រាប់ខេត្តបាត់ដំបង បានជ្រើសរើសកីឡាករ-ការិនីខ្សោបញ្ញាហ្វឹកហាត់ និងចូលរួមប្រកួតចំនួន ៣២២នាក់ រីឯខេត្តកំពង់ធំចំនួន៣១១ នាក់ខេត្តស្វាយរៀង ចំនួន៣០០នាក់ និង ខេត្តតាកែវចំនួន ៣៣៨នាក់ ។ Usaid មិនត្រឹមតែ ឧបត្ថម្ភសម្ភារៈការហ្វឹកហាត់ ប៉ុណ្ណោះទេ តែបានជួយផ្គត់ផ្គង់សម្លៀក បំពាក់ទៀតផង ។ Usaid បានជួយដល់ការ ហ្វឹកហាត់កីឡា លេងប៊ូលឈើ កីឡាបាល់ទាត់ និងអត្តពលកម្ម៕