រថយន្តតាក់ស៊ី ១គ្រឿង ក្រឡាប់ជាច្រើនត្រឡប់ បន្ទាប់ពីវ៉ា និងវ៉ាកអើ ជាមួយរថយន្ត ២គ្រឿងទៀត បណ្ដាលឲ្យរងរបួស អ្នកជិះជាច្រើន

បន្ទាយមានជ័យ៖ រថយន្តតាក់ស៊ី ១គ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ បន្ទាប់ពីវ៉ារថយន្ត មួយគ្រឿង និងវ៉ាកអើជាមួយរថយន្ត គ្រឿងទៀ ដែលគ្រោះថ្នាក់ ចរាចរណ៍នេះ បានបណ្តាលឲ្យមានអ្នកជិះ ជាច្រើននាក់បានរងរបួសធ្ងន់ និងស្រាល។

យោងតាមប៉ូលិស ដែលកំពុងចុះទៅពិនិត្យហេតុការខាងលើ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ និង១៥នាទី ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវចូលវត្តស្ទឹងបត ភូមិស្ទឹងបត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នគរបាលដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តតាក់ស៊ីខាងលើ បានដឹកមនុស្សជាច្រើននាក់ ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចខាងលើ ក៏បានបើករថយន្តវ៉ារថយន្តមួយគ្រឿងទៀត ប៉ុន្តែស្របពេលនោះ ក៏បានវ៉ាក់អើជាមួយមានរថយន្តមួយគ្រឿងផ្សេងទៀត ដែលបើកបញ្ច្រាសទិសគ្នា ពេលនោះ បណ្តាលឲ្យវេចង្កួត ហើយក៏ធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ និងស្រាល។

តែយ៉ាងណាក៏ដោយ នគរបាលខាងលើ មិនទាន់បញ្ជាក់ អត្តសញ្ញាណជនរងគ្រោះ ទាំងអស់នោះទេ ដោយពេលនេះកំពុងបញ្ជូន ពួកគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់៕