លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មិនពាក់ព័ន្ធការ យកផលប្រយោជន៍ ពីទំនប់២០ឧសភា

កំពង់ឆ្នាំង៖ ក្រោយពីសារពត៌មានក៍ ដូចជាទូរទស្សន៍ក្នុងស្រុកមួយចំនួន បានផ្សាយរិះគន់ថា មន្ត្រីធនធានទឹកបាន ទាញយកផលប្រយោជន៍ពី ទំនប់២០ឧសភា បើឆ្លងតាមការប្រជុំកិច្ច ប្រជុំបកស្រាយស្តីពី ប្រជាកសិកររិះគន់ អាជ្ញាធរឃុំមេលំ និងប្រធានសហគមន៍ ទំនប់២០ឧសភា ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំសម្របសម្រួល និងការបកស្រាយពីប្រជាកសិកររិះគន់ អាជ្ញាធរឃុំមេលំ និងប្រធានសហគមន៍ ទំនប់២០ឧសភា ដែលប្រព្រឹត្ត ទៅនៅក្នុងមន្ទីរ ពត៌មានខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពី លោក ម៉ម ឈឿម ប្រធានមន្ទីរពត៌មាន និងជាអ្នកនាំពាក្យរបស់ សាលាខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួម លោក កេត សុឃា មេឃុំមេលំ លោក ខ្មួរ សារួន ប្រធានសហគមន៍ទំនប់២០ឧសភា លោក ឈុន មន បេឡាសហគមន៍ លោក ឈៀង វណ្ណៈ ប្រធានរដ្ឋបាលនៃមន្ទីរ ពត៌មានខេត្ត លោក គង់ សុគី អ្នកយកពត៌មានកាសែតមាតុភូមិ លោក វ៉ែន ឈុនហាក់ ចាងហ្វាងកាសែតបេះដូងរាស្ត្រ លោក ចាន់ធី ភ្នាក់ងារមជ្ឈមណ្ឌលពត៌មានដើមអម្ពិល ។

នៅក្នុងអង្គប្រជុំ បានវែកញ៉ែក និងមាន ការបកស្រាយ លោក កេត សុឃា មេឃុំមេលំ ត្រូវបានស្នើ អោយមានការបកស្រាយ លើបណ្តាញសារពត៌មានចំនួន៣ និងទូរទស្សន៍មួយ ដែលបានចុះផ្សាយកន្លងមក ដោយហេតុថាលោក មិនបានប្រព្រឹត្តដូចការចោទ ប្រកាន់របស់ប្រជាពលរដ្ឋមួយចំនួនតូច។ លោក កេត សុឃា បញ្ជាក់អះអាងថាលោកមិនមានប៉ះពាល់រឺពាក់ព័ន្ធ ថវិការបស់សហគមន៍ឡើយ ។ ដោយឡែកលោកខ្មួរ សារួន ប្រធានសហគមន៍២០ឧសភា បានលើកឡើងថា ថវិកាដែលប្រមូលបានទាំងអស់នោះ បានយកទៅប្រើប្រាស់លើការជួសជុល និងបារកំប្លោកខាងលើទំនប់ ២០ឧសភា ការពារទឹកបុកដាច់ នារដូវវស្សាកន្លងទៅរួមផ្សំ និងចំណាយលើប្រាក់ លើកទឹកចិត្តគណៈកម្មការប្រចាំខែ និងចំណាយផ្សងៗ ស្ទើរមិនគ្រប់មានពេលខ្លះ ដោយតម្រូវការចាំបាច់ជាបន្ទាន់ ដើម្បីការពារអោយទំនប់បន្ត និរន្តរភាពគណៈកម្មការសហគមន៍ បានខ្ចីលុយពីអង្គការធនាគារ មកធ្វើការជាបន្ទាន់ផងដែរ ។

លោក ឈុន មន បេឡាសហគមន៍ បានបញ្ជាក់អះអាងថា លុយដែលប្រមូលបានមាន បញ្ជីស្នាមត្រឹមត្រូវនិងការចាយវាយ មានវិក័យប័ត្រត្រឹមត្រូវ និងបញ្ជីស្នាម ជាក់លាក់ ដូច្នេះមិនមានត្រង់ណាថាមិនប្រក្រតី ឬប្រព្រឹត្តអំពើពុករលួយ ។ សរុបសេចក្តីមកការប្រមូល ថវិកាពីប្រជាពលរដ្ឋធ្វើស្រែ ប្រាំងនៅតំបន់នោះគឺឆ្លងការ ប្រជុំប្រជាពលរដ្ឋ មានបទបញ្ជាផ្ទៃក្នុង ដើម្បីប្រមូលថវិកាបង្កាការពារ និងជួលជុលទំនប់ដើម្បីអោយរក្សា បាននូវនិរន្តរភាពរួមទាំងសមិទ្ធិផល និងកម្លាំងគណកម្មការ ធ្វើការទាន់ពេលវេលា ដើម្បនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ  ការប្រមូលថវិកានេះគណៈកម្មាធិការ មិនបានយកទៅបែងចែក ជាប្រយោជន៍នរណាម្នាក់ឡើយ  ការប្រមូល និងចំណាយមាន បញ្ជីវិក័យប័ត្រត្រឹមត្រូវ ។

ការដេញដោលលើការចុះ ផ្សាយកន្លងមក សរុបលោកម៉ម ឈៀម ប្រធានមន្ទីរពត៌មាននិងជាអ្នក នាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានលើកឡើងថា ជាការល្អដោយ លោកមេឃុំមេលំ បានប្រតិកម្មស្របច្បាប់ នៃរដ្ឋបាលជាពិសេសក៍ដូចជា ការចូលរួមចំណែកវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហា ក្នុងការចុះផ្សាយនា   ពេលកន្លងទៅ ។

ដោកប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង បានប្រាប់ ដើមអម្ពិលនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា៖ ដោយយោងថវិកានៅមាន កំរិតហើយគណៈកម្មការ ទំនប់២០ ឧសភានោះមិនមានប្រាក់បៀវត្សន៍ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការសហគមន៍ទំនប់២០ឧសភាបានប្រជុំឯកភាព ដាក់ចេញនូវនយោបាយ ចែករំលែកដោយតម្រូវ អោយកសិករឧបត្ថមក្នុង១ហិចតា ត្រូវបង់ថ្លៃទឹកអោយខាងសហគមន៍ ចំនួន៥ម៉ឺន រៀលក្នុង១រដូវៗ ដោយមានការ ប្រជុំ និងឯកភាពពីប្រជាពលរដ្ឋ  ដើម្បីយកថវិកាទាំងនោះ ទៅឧបត្ថម្ភដល់សមាជិកគណកម្មការ សហគមន៍ទំនប់២០ឧសភានេះ ។ មិនតែប៉ុណ្ណោះ នៅដំណាក់កាល ចុងក្រោយខណៈ ឆ្នាំនេះទឹកតូច ខ្វះទឹកបង្ហូរស្រោចស្រពតម្រូវអោយមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភប្រេងកំពុងតែ ធ្វើសកម្មភាពបូមទឹក ចេញពីអាង ស្រោចស្រពស្រែប្រាំងរបស់ ប្រជាពលរដ្ឋនៅម្តុំតំបន់ដី ក្រហមទៀតផង ៕

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មិនពាក់ព័ន្ធការ យកផលប្រយោជន៍ ពីទំនប់២០ឧសភា

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មិនពាក់ព័ន្ធការ យកផលប្រយោជន៍ ពីទំនប់២០ឧសភា

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មិនពាក់ព័ន្ធការ យកផលប្រយោជន៍ ពីទំនប់២០ឧសភា

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មិនពាក់ព័ន្ធការ យកផលប្រយោជន៍ ពីទំនប់២០ឧសភា

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មិនពាក់ព័ន្ធការ យកផលប្រយោជន៍ ពីទំនប់២០ឧសភា