ព្រះមហាក្សត្រ ប្រោសព្រះរាជទាន តែងតាំងថ្នាក់ នាយឧត្តមសេនីយ៍ ០៦រូប ក្របខណ្ឌនគបាលជាតិ

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តមសីហមុនី នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រោសព្រះរាជទាន ត្រាស់បង្គាប់តម្លើង ឋានន្តរសក្កិ នាយឧត្តមសេនីយ៍ដល់ ថ្នាក់ឧត្តមសេនីយ៍ ចំនួន០៦រូប ក្របខណ្ឌនគបាលជាតិ កម្ពុជានៃក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃសុក្រនេះឲ្យដឹងថា ឧត្តមសេនីយ៍ ទាំង ០៦រូប ដែលទទួលបានការ តម្លើងឋានន្តរសក្កិ រួមមាន៖
០១. ឧត្តមសេនីយ៍ឯក មាស វិរិទ្ធ អត្តលេខ ០៣៨៥
០២. ឧត្តមសេនីយ៍ឯក សួស អង្គារ៍ អត្តលេខ ០១៣២
០៣. ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អត្តលេខ ៦៧១៦៨
០៤. ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អត្តលេខ ០២៤៧
០៥. ឧត្តមសេនីយ៍ឯក ថោង លីម អត្តលេខ ០០៤៨
០៦. ឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អត្តលេខ ០២៣៣
ព្រះរាជក្រឹត្តនេះ ក៏បានត្រាស់បង្គាប់ ឲ្យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថាលេខានេះតទៅ៕

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន តែងតាំងថ្នាក់ នាយឧត្តមសេនីយ៍ ០៦រូប ក្របខណ្ឌនគបាលជាតិ