CPP និង CNRP ព្រមព្រៀង រួបរួមគ្នា ដោះស្រាយ បញ្ហាចំនួន ៤ចំណុច

ភ្នំពេញ៖ ជំនួបរវាងសមាជិក សភាមតិសម្លេង ភាគច្រើននៃ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង និងសមាជិកសភាមតិ សម្លេងភាគតិច នៃគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម កឹម សុខា  បានព្រមព្រៀងរួបរួមគ្នាដោះស្រាយ បញ្ហាប្រឈមចំនួន ៤ចំណុច។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបខាងលើ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នាវិមានរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ តំណាងគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បញ្ហាទី១. បង្កើតគណៈកម្មការបញ្ចេញមតិ ដើម្បីជជែកពិភាក្សា លើសេចក្តីព្រាងច្បាប់សហជីព, ទី២. ពិភាក្សាលើកកម្ពស់វប្បធម៌សន្ទនា, ទី៣. ការសិក្សាគិតគូពីមធ្យោបាយ ដើម្បីឲ្យសមាជិកមតិភាគតិច និងសមាជិកសភាមតិភាគច្រើន មានមធ្យោបាយបញ្ចេញ មតិពេញលេញ ក្នុងនាមជាតំណាងនីតិបញ្ញត្តិ និងទី៤. ព្យាយាមដោះស្រាយបញ្ហាដែល នៅសេសសល់៕

CPP និង CNRP ព្រមព្រៀង រួបរួមគ្នា ដោះស្រាយ បញ្ហាចំនួន ៤ចំណុច