កម្លាំងកងរាជអាវុធហត្ថ កំពុងតាមប្រមាញ់ ជនសង្ស័យម្នាក់ទៀត ដែលព្យាយាមរត់គេចខ្លួន ពាក់ព័ន្ធករណីប្លន់ ប្រដាប់អាវុធថ្មីៗនេះ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលព្យាយាមរត់គេចខ្លួនពី ការតាមចាប់របស់
កម្លាំងកងរាជអាវុធហត្ថ ពាក់ព័ន្ធនឹងករណី ប្លន់ប្រដាប់អាវុធជាមួយក្រុមចោរ ៧នាក់ផ្សេងទៀត ដែលកម្លាំងអាវុធហត្ថចាប់បាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

មន្ត្រីកងរាជអាវុធ ហត្ថបានឲ្យដឹងថា ជនសង្ស័យដែលព្យាយាម រត់គេចខ្លួនមានឈ្មោះ ឆៀន សុខជា ហើយបើបងប្អូនបានឃើញជននេះ សូមប្រុងប្រយ័ត្ន ហើយរាយការណ៍មក កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឬសមត្ថកិច្ចនៅជិតបំផុត ព្រោះជននេះ ទើបចេញពីគុក ដើរប្លន់យ៉ាងសាហាវ ដោយមានកំាភ្លើងខ្លី ម៉ាក រ៉ូឡូ ១ដើមនៅជាប់ខ្លួនផង។

មន្ត្រីកងរាជអាវុធ ហត្ថបានបន្តថា គ្រប់ពេលដែលបានលឺដំណឹងពី អំពើសាហាវឃោរឃៅ របស់ក្រុមចោរទាំងនេះ ពួកយើងពិតជាមិន គិតពីពេលវេលា និងអាយុជីវិត ដើម្បីបញ្ឈប់សកកម្មភាព និងតាមចាប់ពួកទាំងនេះឡើយ៕