និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

​ភ្នំពេញ​៖ លោក Jay R. Raman ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ (Public Affairs Officer) នៃ​ស្ថានទូត​សហរដ្ឋ​ប្រចាំ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុង​ពិធី​ពិព័រណ៍ ឆ្នាំ​២០១៦ ស្តីពី​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក​ថា និស្សិត​ខ្មែរ​ចំនួន ៥០០​នាក់ កំពុង​បន្ត​ការសិក្សា​នៅ តាម​គ្រឹះស្ថាន នៅ​សហរដ្ឋអាមេរិក បើ​ប្រៀបធៀប ២​ឆ្នាំមុន ចំនួន​នេះ កើនឡើង ២៥​ភាគរយ​។​

​សិស្ស និស្សិត​កម្ពុជា​បាន​បន្តទៅ​សិក្សា​កើនឡើង​ពីមួយ​ឆ្នាំទៅ​ឆ្នាំ​។ ជាក់ស្តែង បច្ចុប្បន្ននេះ លោក Jay R. Raman ប្រាប់ថា សិស្ស និស្សិត​កម្ពុ​ជាង ៥០០​នាក់ កំពុង​បន្ត​ការសិក្សា ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម រួមមាន ជំនាញ​សេដ្ឋកិច្ច ច្បាប់ វិសកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា ក្នុង​គ្រឹះស្ថានសិក្សា​នានា នៅ​សហរដ្ឋអាមេរិក​។​

​លោក​បាន​និយាយ​លើកទឹកចិត្ត​សិស្ស និស្សិត​កម្ពុជា​ឲ្យ​ដាក់​ស្នើ​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​រាប់ពាន់ នៅ​សហរដ្ឋអាមេរិក តាមរយៈ​ការចូល​ទៅកាន់​គេហទំព័រ​អាហារូបករណ៍ ស្ថានទូត​អាមេរិក និង​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហារូបករណ៍ ទូត​អាមេរិក ព្រមទាំង​ប្រឹក្សា​យោបល់​ពី​ព័ត៌មាន​អាហារូបករណ៍​ជាមួយ​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក (EducationUSA)​។​
និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

«​ជា​យោបល់​របស់ខ្ញុំ ប្រសិនបើ​អ្នក​ចង់​មានបំណង​ប្រាថ្នា រៀន​ពូកែ ព្យាយាម អ្នកនឹង​ឱកាស​ដូច​អ្នកដទៃ​ដែល​បានទទួល​អាហារូបករណ៍​ដែរ​»​។ លោក Jay R. Raman បញ្ជាក់​។​

​កម្មវិធី​ពិព័រណ៍​ការសិក្សា​នៅ​អាមេរិក ឆ្នាំ​២០១៦ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក (EducationUSA) ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​សិក្សា​នៅ​អាមេរិក ដែល​ទូត​តាម​បណ្តា​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​បានរៀបចំ​ក្នុងពេល​តែមួយ​។ នេះ ជា​ឱកាស​មួយ​ដែល​សិស្ស និស្សិត​កម្ពុជា​អាច​សួរ​ព័ត៌មាន​សិក្សា អាហារូបករណ៍​ជាមួយ​តំណាង​គ្រឹះស្ថាន​អាមេរិក​ចំនួន ១៦ ផ្ទាល់ ក្នុងប្រទេស​កម្ពុជា​។​
និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ប្រចាំ​ទូត​អាមេរិក បន្តថា អាមេរិក​នឹង​បន្ត​រៀបចំ​ពិព័រណ៍​សិក្សា អាមេរិក​ឆ្នាំក្រោយ​ទៀត ហើយ​ធំ​ជាង​មុន ដើម្បី​ផ្តល់ឱកាស​សិក្សា​ដល់​សិស្ស និស្សិត​កម្ពុជា ទទួល​ការអប់រំ​ប្រកបដោយ​គុណភាព ក្នុង​គ្រឹះស្ថាន​រាប់ពាន់ នៅ​សហរដ្ឋអាមេរិក​។​

​យុវជន ដន ហុក​លី និស្សិត​ឆ្នាំ​ទីមួយ ជំនាញ​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ បាន​និយាយ ក្រោយ​ចូលរួម​ពិព័រណ៍​ស្តីពី ការសិក្សា​នៅ​អាមេរិក ថា លោក មានបំណង​ស្នើ​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់ នៅ​អាមេរិក ឆ្នាំក្រោយ​។ យុវជន​ដែលមាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​មេធាវី​ដ៏​ពូកែ រូបនេះ បន្ត​និយាយ​ពី​បញ្ហា​ប្រឈម នៃ​ការដាក់​អាហារូបករណ៍​ថា លោក​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​សិស្ស និស្សិត​ដ៏​ទៃ ជាច្រើន នាក់​ទៀត​។​
និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

​យ៉ាងណា​និស្សិត​ដែលមាន​ស្រុកកំណើត​មក​ពី​ខេត្តសៀមរាប ត្រៀម​រួចហើយ ដើម្បី​ដាក់​អាហារូបករណ៍​នេះ ដោយ​លោក​អះអាងថា លោក​កំពុង​សិក្សា​ភាសា​អង់គ្លេស​ក្នុង​កម្រិត ១២ នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ដើម្បី​ត្រៀមប្រឡង​យក​ពិន្ទុ​ភាសា​អង់គ្លេស IELTS ឆ្នាំក្រោយ​។​

​ងាក​មក​ពិព័រណ៍​សិក្សា​វិញ បើតាម លោក Jay R. Raman ទូត​អាមេរិក នឹង​រៀបចំ​ពិព័រណ៍​វិទ្យាសាស្ត្រ STEM ចាប់​ថ្ងៃទី​៩ ដល​ថ្ងៃទី ១១ ខែមីនា ខាង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ប្រមូលផ្តុំ​ស្ថាប័ន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ចែករំលែក​ពី​ការសិក្សា និង​អត្ថប្រយោជន៍ ផ្នែក STEM ដល់​ប្រជាជន​កម្ពុជា​។ ព្រមជាមួយ​គ្នា​ដែរ ទូត​អាមេរិក​អង់គ្លេស និង​តំណាង​ទូត ស្ថាប័ន​កម្ពុជា​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត ក៏​នឹងចូលរួម​ពិព័រណ៍​វិទ្យាសាស្ត្រ STEM ផងដែរ​។​
និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

​សម្រាប់​ព័ត៌មាន​អាហារូបករណ៍ សិស្ស និស្សិត​អាច​ចូលទៅ​កាន់​គេហទំព័រ និង​ប្រឹក្សា​ជាមួយ EducationUSA តាមរយៈ Link ដូចខាងក្រោម
​ឬ ឬ EducationUSACambodia ។​

​ដោយឡែក សិស្ស និស្សិត​អាច​ទាញយក​សៀវភៅ​ម​គ្គុ ទ្ទេស​ន៏ «​មុខរបរ ឬ​អាជីព​នៅពេល​អនាគត ក្នុង​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​» តាមរយៈ Links ខាងក្រោម និង​តាម​ហ្វេ​ស​ប៊ុ​ក STEM ៕
និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

និស្សិត​ខ្មែរ​ជាង ៥០០​នាក់ កំពុង​សិក្សា​នៅ​អាមេរិក កើនឡើង​២៥​ភាគរយ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​