ការ​ស្ប៉ា​ត្រចៀក​ បង្ក​ផលប៉ះពាល់​អ្វីខ្លះ ?

Doliprane TVC

ស្ប៉ា​ត្រចៀក
​សម្រាប់​អ្នក​ដែលមាន​បញ្ហា​សុខភាព​ត្រចៀក​ច្រើនតែ​ជ្រើសរើស​វិធី​ស្ប៉ា​ត្រចៀក​ញឹកញាប់ ។ ​វិធី​ស្ប៉ា គឺ​គេ​យក​ទៀន​ក្រមួន​ឱសថ​បុរាណ​ជាមួយ​ប្រេង​ក្រអូប​ឆួល​យក​កំណាត់​កូ​តុង ឬ កំណាត់​លី​និ​ន (Linen) ជ្រលក់​ប្រេង​រុំ​មូរ​ជា​ដុំ​ប្រហោង​កណ្តាល​ដាក់ចូល​ក្នុង​រន្ធ​ត្រចៀកដោយ​អុជ​ភ្លើង​នៅ​ចុង​ទៀន ដើម្បីឱ្យ​កម្តៅ និង ផ្សែងជួយ​សម្លាប់​មេរោគ និង បំបាត់​អាការ​ឈឺ​ត្រចៀក ។

​ច្បាស់​ណាស់​ត្រចៀក​ជា​អវយវៈ​ផុយស្រួយ​ខ្លាំងណាស់ ។ ដូច្នេះ​ការ​ស្ប៉ា​ត្រចៀក​អាចធ្វើឱ្យ​ក្រដាសត្រចៀក​គ្រោះថ្នាក់ ។ ប្រសិនបើ​កម្រិត​គ្រោះថ្នាក់​នោះវា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អាច​ដល់​ថ្នាក់​លែង​ស្តាប់ឮ​តែម្តង ។ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ល្អ​ជាង ៕