កូរ៉េខាងត្បូង នឹងបង្កើតក្រុម ទាហានថ្មីមួយ ដើម្បីការពារពី ការវាយឆ្មក់របស់ កូរ៉េខាងជើង

សេអ៊ូល: ប្រភពព័ត៍មានមួយរបស់ទី ភ្នាក់ងារសារព័ត៍មាន ស៊ិនហួរ បានសរសេរ នៅថ្ងៃសុក្រ នេះបានឲ្យដឹងថា កូរ៉េខាងត្បូងកំពុង ព្យាយាមបង្កើត ឲ្យមានក្រុមកង កម្លាំងទាហានថ្មីមួយ ក្រុមក្នុងការត្រៀម រៀបចំខ្លួនដើម្បីទប់ស្កាត់ និងការពារខ្លួនពី ការវាយប្រហារភ្លាមៗ ណាមួយ ពីសំណាក់ កូរ៉េខាងជើងនៅពេល ដែលភាពតានតឹង នៅតែបន្តរវាង ប្រទេសទាំងពីរ។

កងកម្លាំងការពារជាតិរបស់ រដ្ឋាភិបាលកូរ៉េ ខាងត្បូង បានត្រៀមផែនការ ក្នុងការពង្រឹងវិស័យ ការពារជាតិ និងសកម្មភាពភេវរកម្ម នានាដោយនឹង ធ្វើការពិចារណា ទៅលើការបង្កើត ឲ្យមានក្រុមទាហានថ្មី ណាមួយឬក៏អាច នឹងពង្រឹងសមត្ថភាព បន្ថែមទៅលើក្រុម ប្រឆាំងភេវរកម្ម ដែលមានស្រាប់។

លោក Kim Sung-Woo រដ្ឋលេខាធិការជាន់ខ្ពស់ របស់កូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅក្នុង សន្ទរកថាមួយថា មេដឹកនាំកំពូល របស់កូរ៉េខាងជើង លោក គឹមជុងអ៊ុន បានចេញបញ្ជា ឲ្យ មានការប្រមូលផ្តុំគ្នា នៃក្រុមប្រឆាំង នឹងការវាយប្រហារ របស់កូរ៉េខាងត្បូង និងចាំត្រៀមខ្លួន ក្នុងការប្រតិបត្តិការ គ្រប់ពេល។ កូរ៉េខាងត្បូង បានហៅការចេញបញ្ជា បែបនេះថាជាការ គំរាមកំហែងដែលនឹង ផ្តល់នូវអសន្តិសុខ និងសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋខ្លួន ហើយលទ្ធភាព នៃការវាយប្រហារ ពីកូរ៉េខាងជើង មានកាន់តែច្រើនផងដែរ៕

ប្រែសម្រួល: ស៊ុនលី