លទ្ធផល​ប្ប​ធម៌​សន្ទនា ៖ ប្រធាន​ក្រុម​សម្លេង​មតិ​ភាគច្រើន​និង​ភាគតិច នឹង​ទទួលបាន​ឡាន​មួយគ្រឿង និង​ទីប្រឹក្សា​៩​រូប​

ភ្នំពេញ: ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​បញ្ជាក់​នៅក្នុង​កិច្ចពិភាក្សា​ថា តាម​សំណើ​របស់លោក​កឹម សុខា គឺមាន​ចំណុច​មួយ ត្រង់ចំណុច​ទី​៣ នៃ​សេចក្តីប្រកាស​រួម ទាក់ទង​ការរៀបចំ​មធ្យោបាយ​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​យកមក​ពិភាក្សា​នៅក្នុង​ជំនួប​។ “​យើង​រីករាយ​ពិភាក្សា​នូវ​បញ្ហា​ដែល​លោក កឹម សុខា នឹង​លើកឡើង ជាពិសេស​ទាក់ទង​ទៅ​និង​ចំណុច​ទី​៣ ដែល​មកដល់ពេលនេះ យើង​មិនទាន់បាន​ដោះស្រាយ​។

ខាង​អគ្គលេខាធិការ​រដ្ឋសភា ក៏បាន​ផ្តួចផ្តើម​យោបល់ ហើយ​ក៏បាន​ស្ទាបស្ទង់​មតិ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បានជា​មូលដ្ឋាន​មួយចំនួន ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ពេលនេះ យើង​បន្ត​ជជែក​គ្នា​ជាក់ស្តែង​ថែមទៀត ដើម្បី​ឈានទៅរក​ការសម្រេច​ឯ​ភាព​គ្នា​ចុងក្រោយ ទាក់ទង​នឹង​ការអនុវត្ត​ចំណុច​ទី​៣”​។​
 
ចំណុច​ទី​៣ ដែល​លើក​យកមក​ពិភាក្សា គឺ​ពង្រឹង​របៀបរបប​ការងារ និង​ទំនាក់ទំនង​ការងារ ព្រមទាំង​ការផ្តល់​មធ្យោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ នៃ​គណបក្ស​ក្នុង​រដ្ឋសភា សំដៅ​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ស្ថាប័ន​រដ្ឋសភា​។
 
ចំណែក​លោក កឹម សុខា បាន​មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​ថា លោក​មាន​សេចក្តី​សប្បាយរីករាយ ហើយ​បើទោះបីជា​ធ្វើការ​មិនបាន​ជួប​ផ្ទាល់ ក៏បាន​ទាក់ទង​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឆ្លើយឆ្លង​គ្នា​ក្នុង​កិច្ចការ​មួយចំនួន ក្នុង​រយៈពេល​កន្លងមក ដែល​រូបលោក​និង​ក្រុមការងារ​បាន​ជួបគ្នា​ចុងក្រោយ ជាមួយ​សម្តេច​ក្រឡាហោម ស ខេង និង​ក្រុមការងារ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ ដោយបាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​។​
 
បន្ទាប់ពី​កិច្ចពិភាក្សា​ចប់ តំណាង​ក្រុមការងារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​មួយ​និយាយ​អំពី​ខ្លឹមសារ នៃ​ជំនួប​។​
 
លោក​ឈាង វុន តំណាង​ក្រុមការងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា នៅក្នុង​ជំនួប​ពិភាក្សាបាន​ជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ​ពី​យន្តការ និង​មធ្យោបាយ​សម្រាប់​ជូន​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​នៅក្នុង​រដ្ឋសភា គឺ​មធ្យោបាយ​ទាំងអស់​ដែល​គាត់​ត្រូវមាន រួមទាំង​ថវិកា​ជំនួយការ ទីប្រឹក្សា មធ្យោបាយ​ដឹកជញ្ជូន កន្លែងធ្វើការ ហើយ​ជា​បណ្តោះអាសន្ន គឺ​ភាគី​ទាំង​ពីរបាន​យល់ព្រម​ទៅលើ​គោលការណ៍​ទាំងអស់នេះ​។​
 
 លោក​បាន​បញ្ជាក់ថា “​សង្ឃឹមថា រដ្ឋសភា​យើង​មានលទ្ធភាព​នៅ​ថ្ងៃក្រោយ យើង​នឹង​ផ្តល់​តម្រូវ​វ​ការ​ផ្សេងៗ​ទៀត ដែល​សភា​អាចមាន​លទ្ធភាព​ធ្វើទៅបាន ទៅតាម​ថវិកា​របស់​ជាតិ យើង​បាន​យកចិត្តទុកដាក់​ជជែក​គ្នា​នេះ ការសម្រេច​របស់​យើង យើង​នឹង​ស្នើ​ចូល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដើម្បី​លោក​ចេញ​សេចក្តីសម្រេច​...​តួនាទី​របស់​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​នៅក្នុង​រដ្ឋសភា គឺ​គាត់​មាន​តួនាទី​ធំ​ណាស់ ជា​អ្នកសម្របសម្រួល​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​នៅក្នុង​រដ្ឋសភា ទី​១.​យើង​ជូន​ទីប្រឹក្សា​និង​ជំនួយ​ការជួយ​ធ្វើការ ព្រមទាំង​ខុទ្ទកាល័យ​ផង មាន​គ្នា​៩​នាក់ មាន​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន មាន​ឋានៈ​ស្មើ​អគ្គលេខាធិការ​ជាដើម បន្ទាប់មកទៀត​យើង​មាន​ថវិកា កញ្ចប់​ថវិកា​មួយ​ត្រូវ​ចែករំលែក​ទៅតាម​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា គឺ​យើង​ជូនទៅ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ឡាន​មួយគ្រឿង ដើម្បី​ឲ្យ​លោក​បានធ្វើ​ដំណើរ​ទៅធ្វើ​ការងារ​បាន​ស្រួល​”​។ ហើយ​ចំណុច​នៅ​សេសសល់​នឹង​យកមក​ជជែក​គ្នា​នៅពេល​ក្រោយ​។ ការ​ជែក​គ្នា​នេះ គឺ​ចង់​ពង្រឹង​ឲ្យ​បាន​រឹងមាំ​នៅ​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។​

​រីឯ​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា នៅក្នុង​ការជជែក​គ្នា គឺ​ចាំបាច់​នូវ​ការពង្រឹង និង​លើកកម្ពស់​វប្បធម៌​សន្ទនា សំដៅ​គណបក្សកាន់អំណាច និង​គណបក្ស​មិន​កាន់អំណាច​ចូលរួម​ធ្វើការ​ជាមួយគ្នា ជាពិសេស​ទៅលើ​វិស័យ​ផ្លូវច្បាប់​តែម្តង​។ ការវាយតម្លៃ​ខ្ពស់​ទៅលើ​វប្បធម៌​សន្ទនា និង​សមិទ្ធផល​ដែល​បានមកពី​វប្បធម៌​សន្ទនា ពិនិត្យមើល​សេចក្តីថ្លែងការណ៍​រួម​ចំណុច​៤​ចំណុច កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ និង​មាន​ការជជែក​គ្នា​ពី​ការផ្តល់​មធ្យោបាយ​ដល់​សម្លេង​មតិ​ភាគតិច និង​មតិ​ភាគច្រើន ដើម្បី​បំពេញការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​បន្ត​ពង្រឹង​និង​ពង្រីក​បន្ត​រក្សា​នូវ​វប្បធម៌​សន្ទនា ដើម្បី​រក្សា​ស្ថិរភាព​សន្តិភាព​ឲ្យ​បាន​នៅក្នុង​សង្គម​កម្ពុជា​។​

​សូមជម្រាបថា នៅ​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៣៩ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បន្ត​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ​៕​

លទ្ធផល​ប្ប​ធម៌​សន្ទនា ៖ ប្រធាន​ក្រុម​សម្លេង​មតិ​ភាគច្រើន​និង​ភាគតិច នឹង​ទទួលបាន​ឡាន​មួយគ្រឿង និង​ទីប្រឹក្សា​៩​រូប​

លទ្ធផល​ប្ប​ធម៌​សន្ទនា ៖ ប្រធាន​ក្រុម​សម្លេង​មតិ​ភាគច្រើន​និង​ភាគតិច នឹង​ទទួលបាន​ឡាន​មួយគ្រឿង និង​ទីប្រឹក្សា​៩​រូប​

លទ្ធផល​ប្ប​ធម៌​សន្ទនា ៖ ប្រធាន​ក្រុម​សម្លេង​មតិ​ភាគច្រើន​និង​ភាគតិច នឹង​ទទួលបាន​ឡាន​មួយគ្រឿង និង​ទីប្រឹក្សា​៩​រូប​

លទ្ធផល​ប្ប​ធម៌​សន្ទនា ៖ ប្រធាន​ក្រុម​សម្លេង​មតិ​ភាគច្រើន​និង​ភាគតិច នឹង​ទទួលបាន​ឡាន​មួយគ្រឿង និង​ទីប្រឹក្សា​៩​រូប​