អាមេរិក វាយប្រហារ ក្រុមIS នៅលីប៊ី តាមផ្លូវអាកាស

បរទេស: ប្រភពព័ត៍មាន របស់BBC បានឲ្យដឹងនៅថ្ងៃសុក្រ ថា យន្តហោះរបស់សហរដ្ឋអាមេរិក បានបើកយុទ្ធនាការវាយប្រហារ មួយលើក្រុមរដ្ឋអ៊ីស្លាម ដែលមានទីតាំងនៅក្នុងប្រទេសលីប៊ី ដោយបានសម្លាប់មនុស្សដល់ទៅ៣០នាក់ ផងដែរ។

ទីតាំងគោលដៅដែលអាមេរិក ចង់វាយប្រហារនោះមានដូចជា ជុំរំហ្វឹកហាត់ និងមេដឹកនាំជ្រុលនិយម ជនជាតិទុយនេស៊ីម្នាក់ផងដែរ ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញដោយមន្ត្រីផ្លូវការរបស់អាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលបានបោះទីតាំងនៅក្នុងប្រទេសលីប៊ី អស់រយះពេលជាង១ឆ្នាំមកហើយនោះ ធ្លាប់មានការពាក់ព័ន្ធទៅនឹងការវាយប្រហារ ពីរដងធំៗដែលក្នុងនោះបានសម្លាប់ជនជាតិអង់គ្លេស ៣០នាក់នៅក្នុងការវាយប្រហារ មួយនៅទុយនេស៊ី។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អស់រយះពេលជាង៤ឆ្នាំ ក្រោយការដូលរលំ នៃរបបរបស់លោកហ្គាដាហ្វី បានធ្វើប្រទេសលីប៊ី ធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ហើយជារឿយៗ ត្រូវបានរងនូវការវាយប្រហារធ្វើបាបពីសំណាក់ក្រុមទាហាន ផ្តាច់ការនិងឧទ្ទាមជាច្រើន ក្រុមជាពិសេសក្រុមរដ្ឋសាសនាមួយនេះ៕
អាមេរិក វាយប្រហារ ក្រុមIS នៅលីប៊ី តាមផ្លូវអាកាស

/2016/February/id-067