លោក​សុខ អាន និង​លោក​ដេវីត​សេ​ហ្វ័​រ ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំំ​ពោះ​កិច្ចការ​របស់​សាលាក្តី​ខ្មែរក្រហម​

ភ្នំពេញ: លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម និង លោក ឯកអគ្គរដ្ឋទូត ដេវីត សេ​ហ្វ័​រ អ្នកជំនាញការ​ពិសេស របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បានចេញ​សេចក្តីថ្លែងការណ៍​រួម​ដោយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំំ​ពោះ​កិច្ចការ​របស់​សាលាក្តី ព្រមទាំង​បាន​កត់សម្គាល់ថា​អង្គជំនុំជម្រះ​សាលា​ដំ​បុ​ង កំពុងតែបន្ត​ជំនុំជម្រះ​ក្តី​ក្នុង​សំណុំរឿង​០០២/០២ ហើយ​តាម​គម្រោង​ផែនការ​បញ្ចប់ ក៏​រំពឹងទុក​ថា ការជំនុំជម្រះ​ក្តី​លើ​សំណុំ​រឿងនេះ នឹង​បញ្ចប់​នៅត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦​។