ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ​៖​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ម្ចាស់ និង​សាច់ញាតិ​ដេញ​ទាន់​បាន​វាយ​សម្លាប់​នៅ​ស្រុក​គងពិសី​ខណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិន​បាន​សម្រេច​។​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​16:00​នាទី ក្នុង​ថ្ងៃ​ទី​19 ខែកុម្ភៈ ឆ្នាំ​2016 នៅ​ចំណុច​ភូមិ​ព្រៃ​នុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​ជន​រង​គ្រោះជា​ចោរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​មិន​បាន​សម្រេច​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BZ-0698​។​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ។ ប្រភព​បន្ត​ថា​នៅ​ពេល​ធ្វើ​សកម្មភាព​ត្រូវ​បាន​ម្ចាស់​ឃើញ​ក៏​ស្រែ​កថា​ចោរ​ៗ​ព្រមទាំង​បាន​ដេញ​ចាប់ពី​ភូមិ​ខាងលើ​រហូត​ដល់​ចំណុច​ភូមិ​ព្រែ​នុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​ជា​កន្លែង​កើតហេតុ​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ព្រមទាំង​ម្ចាស់​ម៉ូតូ​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជនសង្ស័យ​បណ្តាល​ឣោ​យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។​ក្រោយ​កើតហេតុ​កំលាំង អាវុធហត្ថ
និង​នគរបាល​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​អត្តសញ្ញាណ​របស់​ក្រុម​គ្រួសារ​ជនសង្ស័យ​។ រហូត​មក​ដល់​ពេល​នេះ​សព​ជនសង្ស័យ​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនោះ​ព្រោះតែ​រក​វត្ត​ដាក់​មិន​ទាន់​បាន​ណាមួយ​ខាង​សមត្ថកិច្ច​តាកែវ​ហាក់បីដូចជា​មិន​ចង់​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​របស់​ប្រជាពលរដ្ឋ​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​មក​លើ​ជនសង្ស័យ​។ កាលដែល​ឆ្លើយ​យករួចខ្លួន​បែប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ខាង​គងពិសី​រិះគន់​ថាបើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​វិញ​ឣ្ន​ក​បង្ក​រត់​ដល់​ភ្នំ​ស្រង់​ក៏​តាម​មក​ចាប់​ដែរ​តែ​ដល់​ពេល​ករណី​ចោរកម្ម​គ្រាន់តែ​ខាងលិច​និង​ខាងកើត​ថ្នល់​សោះ​ហាក់បីដូចជា​ព្រងើយកន្តើយ​មិន​ចង់​ទទួលខុសត្រូវ​និង​បាន​និយាយ​ទំលាក់​មក​ឣោ​យ​ខាង​ស្ពឺ​ជា​ឣ្ន​ក​ទទួលខុសត្រូវ​ទៅ​វិញ​ខណៈ​រឿងហេតុ​កើតឡើង​នៅ​ខេត្តតាកែវ​ឯណោះ​សោះ​។​សមត្ថកិច្ច​បង្ហើប​ថា​តើ​ចាំបាច់​ទៅ​រក​ឯណា​ជន​ដៃដល់​និង​បក្ខពួក​ដែល​វាយ​សម្លាប់​ជន​រង​គ្រោះ​សួរ​តែ​ម្ចាស់​ម៉ូតូ​ទៅ​ដឹង​ពេក​ទៅ​ហើយ​ព្រោះ​គាត់​ជា​ឣ្ន​ក​ដេញ​ពពាក់ពពូន​៕ វង្ស​សន