អ្នក​ចាប់​​​ជំរិត​​​ក្មេង​​​ជាប់​​​ពន្ធនាគារ​​​ នឹង​​អាច​​​ជាប់​​​ទោស​​​៣០​​​ឆ្នាំ

មន្ត្រី​ម្នាក់​​​បាន​​​និយាយ​​​ថា កាលពី​​​ថ្ងៃ​​​សុក្រ​​​ តុលាការ​​​ខេត្ត​​​កណ្តាល​​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​រត់​​​ម៉ូតូឌុប​​​អាយុ​​​២២​​​ឆ្នាំ​​​ ដែល​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​បាន​​​ចាប់​​​ជំរិត​​​ក្មេង​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់ និង​​​បាន​​​ឃាត់​​​ខ្លួន​​​ក្មេង​​​ប្រុស​​​នោះ​​​ទុក​​​ទារ​​​ប្រាក់​​​លស់។

យោង​​​តាម​​​លោក​​​ ទេព ម៉ូនីន ព្រះរាជ​​​អាជ្ញា​រង​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ប្រុស​​​នោះ​​​ត្រូវ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​ឪពុក​​​ម្តាយ​​​របស់​​​វា​​​នៅ​​​ស្រុក​​​ពញាឮ​​​ ខេត្ត​​​កណ្តាល​​​​​​វិញ​​​ហើយ​​​ រីឯ​​​ជន​​​ចាប់​​​ជំរិត​​​ឈ្មោះ​​​ សួស វ៉ានូ ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​ ប្រសិន​​​បើ​​​រក​​​ឃើញ​​​កំហុស​​​ពី​​​បទ​​​បង្ខាំង​​​មនុស្ស​​​ដោយ​​​ខុស​​​ច្បាប់​​​ ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស។      ព្រះរាជ​​​អាជ្ញា​រង ម៉ូនីន បាន​​​មាន​​​ប្រសាសន៍​​​ថា “ចៅក្រម​​​សើុបសួរ​​​បាន​​​សម្រេច​​​កាល​​​ពី​​​រសៀល​​​នេះ​​​ថា នឹង​​​បញ្ជូន​​​រូប​​​គាត់​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន។

កង​​​កម្លាំង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចាប់​​​បាន​​​លោក​​​ វ៉ានូ ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ ក្រុង​​​ភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ នៅ​​​ពេល​​​ដែល​​​ជន​​​នេះ​​​មក​​​ទទួល​​​ប្រាក់​​​លស់​​​ចំនួន​​​២លាន​​​រៀល​​​ ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​ក្មេង​​​ប្រុស​​​បាន​​​ផ្ញើ​​​មក​​​ឲ្យ​​​គាត់​​​តាម​​​រយៈ​​​សេវា​​​វេរ​​​លុយ​​​​​​វីុង​​​​​​ បន្ទាប់ពី​​​បាន​​​ទទួល​​​ចំនួន​​​ប្រាក់​​​ដូចគ្នា​​​នេះ​​​​​​​​​នៅ​​​ថ្ងៃ​​​នោះ។ ក្មេង​​​ប្រុស​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​ក្នុង​​​ប្រតិបត្តិការ​​​ដដែល​​​នោះ។

ឪពុក​​​របស់​​​ក្មេង​​​ប្រុស​​​បាន​​​និយាយ​​​ថា កូន​​​បាន​​​បាត់​​​ខ្លួន​​​បន្ទាប់​​​ពី​​​​​​ជិះ​​​កង់​​​ចេញ​​​ពី​​​សាលា​​​រៀន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​ថា គាត់​​​បាន​​​ទទួលការ​​​ហៅ​​​​​​ទូរស័ព្ទ​​​​​​ពី​​​លោក វ៉ានូ នៅ​​​ព្រឹក​​​បន្ទាប់​​​នោះ​​​ ដោយ​​​បាន​​​ទាមទារ​​​ប្រាក់​​​ជា​​​ថ្នូរ​​​សម្រាប់​​​ការ​​​ប្រគល់​​​ក្មេង​​​ប្រុស​​​មក​​​វិញ​​​ដោយ​​​សុវត្ថិភាព។លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ឮ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ស្រែក​​​យំ​​​តាម​​​ទូរស័ព្ទ”៕និត

The post អ្នក​ចាប់​​​ជំរិត​​​ក្មេង​​​ជាប់​​​ពន្ធនាគារ​​​ នឹង​​អាច​​​ជាប់​​​ទោស​​​៣០​​​ឆ្នាំ appeared first on ខេមបូឌា ដេលី.