ឡុង ជិនជួបសំណាងល្អឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន CNC យប់​ថ្ងៃទី​២០​កុម្ភៈ​អ្នក ប្រដាល់​ជើង​ថ្មី​ឡុង ជិន​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Pop Eyes Sitfangmai ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​អាចនិយាយបាន​ថា​នេះ​ជាការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​លើកដំបូង​ ក៏​ថា​បានដែរ ។ អ្នក​ប្រដាល់​ជើង​ថ្មី​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២២ លើក ឈ្នះ​១៩​លើ ចាញ់​២ លើក ស្មើ​ពិន្ទុ ១ លើក និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៦​លើក ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Pop Eyes វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​ដង ឈ្នះ​៦១ ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ​៤ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​១០​ដង ។​

​    ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនដឹងថា​នរនា​ជា​អ្នកឈ្នះ​នោះទេ​តែ​អ្នក​ប្រដាល់​កម្ពុជា​ឡុង ជិន​ពិត​ជា​ត្រូវការ​ឈ្នះ​ខ្លាំងណាស់ ។​

​    ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ ហ៊ឹម សេរី​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ Phit Ek Loukprabat ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​

​    ​សេរី​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​ស្ទើរតែ​គ្រប់ការ​ប្រកួត​ ជាមួយ​ថៃ​គេ​តែងតែ​ឈ្នះ ឬ វាយ​គូប្រកួត​ឲ្យ​ សន្លប់​ទៀតផង ។ សេរី​ធ្លាប់​ប្រកួត​បាន​៤៤​ដង ឈ្នះ​៣៩​ដង ចាញ់ ៤ ដង និង ស្មើ​ពិន្ទុ ១ ដង ។​ចំពោះ​អ្នក​ប្រដាល់​ថៃ​ Phit Ek វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​ដង ឈ្នះ​៤០​ដង ចាញ់​១៣​ដង ស្មើ​ពិន្ទុ ២ ដង ។ ចាំមើល​នរណា​ឈ្នះ ?