ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?

រៀងរាល់​ចុង​សប្ដាហ៍ គេ​ឃើញ​ថា​មាន​មនុស្ស​ជា​ក្រុម​ៗ​នាំ​ជិះ​កង់​ទៅ​តាម​បណ្ដាញ​ខេត្ត​ដើម្បី​ជា​ការ​កម្សាន្ត​​ផង​ក៏​ដូច​ជា​ការ​ហាត់​ប្រាណ។ ក្រុម​មនុស្ស​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការ​នានា​ទាំង​ស្ថាប័ន​រដ្ឋ​និង​ឯក​ជន ហើយ​អ្នក​ទាំង​សុទ្ធ​តែ​មាន​​ឯកសណ្ឋាន​សមរម្យ​សម្រាប់​ជិះកង់។ ចុះ​សម្រាប់​អ្នក​ដែល​ទើប​គំនិត​ចង់​ជិះ​បែប​នេះ​គួរ​មាន​ឯកសណ្ឋាន​បែប​ណា។ ដើម្បី​ជា​ភាព​ងាយស្រួល​ Sabay និង​បង្ហាញ​សំលៀកបំពាក់​និង​សម្ភារៈ​សម្រាប់​ជិះ​កង់​ផ្លូវ​ឆ្ងាយ៖

 

១. ស្រោម​ហ្គេនដៃ ជើង​និង​ជង្គង់

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?
​​ស្រោម​ហ្គេន​​ដៃ ជើង​និង​ជង្គង់​ ប្រើ​សម្រាប់​ជួយ​រាងកាយ​កក់ក្ដៅ​និង​សម្រួល​មិន​ឲ្យ​រមួល​​សាច់ដុំ​ពេល​កំពុង​ធាក់​កង់​ផ្លូវ​ឆ្ងាយ​ ក៏​​ជា​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ។

 

២. អាវ​ហ្គេន

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?
​​​អាវ​ហ្គេន​ឬBase Layer គឺ​ជា​អាវ​ស្ដើង​ជាន់​ដំបូង​គេ​នៃ​សំលៀកបំពាក់​ជិះកង់។ វា​ជួយ​រក្សា​កម្ដៅ​ស្នូល​នៃ​រាងកាយ​និង​​​បណ្ដេញ​ញើស។

 

៣.អាវ​សម្រាប់​ជិះកង់

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?
​វា​ជា​អាវ​ល្អ​រឹប​នឹង​ខ្លួន ទោះ​ត្រូវ​ខ្យល់​ពេល​កំពុង​ធាក់ ​​ក៏​គ្នាជា​រសាត់​សាច់​អាវ ហើយ​ក៏​ជួយ​បណ្ដេញ​ញើស​ផង​ដែរ។

 

៤. ស្បែកជើង​ជិះកង់

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?

 

ស្បែកជើង​ប្រភេទ​នេះ​ស៊ី​ជាមួយ​នឹង​ឈ្នាន់​ ដូចនេះ​វា​អាច​ផ្ដល់​ថាមពល​បន្ថែម​ពេល​ធាក់​ទៅមុខ។

 

៥. ខោ​ជិះកង់

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?

 

ខោ​ពី​ប្រភេទ​នេះ​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ជិះកង់។ វា​ជួយ​បណ្ដេញ​ញើស​ ហើយ​សាច់​ក្រណាត់​​ជួយ​ឲ្យ​អ្នក​មិន​ឈឺ​គូទ​ពេល​ជិះ​ទៅ​ឆ្ងាយ។

 

៦. វ៉ែនតា

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?
វ៉ែនតា​ក៏​ជា​សម្ភារៈ​សំខាន់​មួយ​ដែល​ពេល​ជិះកង់ ព្រោះ​ជួយ​ការពារ ខ្យល់ ដី ភ្លៀង​និង​ពន្លឺ​ព្រះអាទិត្យ។

 

៧. ស្រោម​ដៃ

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?
ស្រោម​ដៃ​ជួយ​ឲ្យ​អ្នក​ជិះ​មិន​ពង​ដៃ ទទួល​ភាព​កក់ក្ដៅ​​នៅ​ខែ​រងា​និង​ការពារ​កម្ដៅ​ថ្ងៃ។

 

៨. មួក​សុវត្ថិភាព

 

ពេល​​ហាត់​​ប្រាណ​ជិះកង់​ផ្លូវ​ឆ្ងាយ គួរ​​​ត្រៀម​សំលៀកបំពាក់​បែប​ណា?
​​​​​​​សុវត្ថិភាព​ការពារ​ពេល​ដែល​អ្នក​ដួល​ឫ​មាន​ឧបទ្ទវហេតុ​អ្វី​មួយ​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន ៕

 

ចុចអាន៖មើល​លេង ស្បែកជើង​ទាត់​បាល់​៨​ម៉ូដ​ចេញ​ចុងក្រោយ​បង្អស់​​ក្នុង​ឆ្នាំ​២០១៦

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ sdjsports